ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ញឹក ប៊ុនឆៃ​៖ «​ខ្ញុំ​ជឿ​លើ​គុណធម៌​សម្តេច ហ៊ុន សែន​!»
05, Feb 2016 , 4:19 pm        
រូបភាព
​បន្ទាប់ពី​ចាកចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទៅ​បង្កើត​គណបក្ស​ថ្មី លោក ញឹក ប៊ុនឆៃ បាន​អះអាងថា មន្ត្រី​ដែលមាន​តំណែង​ក្នុង​រដ្ឋាភិបាល​ដែល​ចេញពី​បក្ស​ហ្វ៊ុនស៊ិនប៉ិច​មកជា​មួយ​លោក នឹងមិន​បាត់​តំណែង​ឡើយ ពីព្រោះ​តែ​លោក​ជឿ​លើ​គុណធម៌​របស់​សម្តេច ហ៊ុន សែន​។​



​មន្ទិល​ជុំវិញ​តំណែង​មន្ត្រី​ដែល​ចាកចោល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មក​ចូលរួម​បង្កើត​បក្ស​ថ្មី​ជាមួយ​ខ្លួន​នោះ ត្រូវ​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​នៅ​រសៀល​នេះ​ថា មន្ត្រី​ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋាភិបាល និង​តួនាទី​មួយចំនួនទៀត​នឹងមិន​របូត​តំណែង​ឡើយ​។ លោក ញឹក ប៊ុនឆៃ ហ៊ាន​និយាយ​ដូច្នេះ​ដោយសារតែ​លោក​មាន​ជំនឿ​លើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​មនុស្ស​មានគុណ​ធម៌ ហើយ​មិន​ទម្លាក់​តំ​ណែ​ងម​ន្ត្រី​មកជា​មួយ​លោក​ឡើយ​។​« ខ្ញុំ​ជឿ​លើ​គុណធម៌​សម្តេច ហ៊ុន សែន​។ សម្តេច​មិន​ដកតំណែង​ឡើយ​»​។ លោក​អនាគត​ប្រធាន​គណបក្ស​ថ្មីឈ្មោះ «​​រួប​រូ​ម​ជាតិ​» ថ្លែង​បែបនេះហើយ ក៏​បន្ថែមទៀតថា កន្លងមក​មន្ត្រី​ទាំងនោះ និង​រូបលោក​បាន​បម្រើ​រដ្ឋាភិបាល​ច្រើន​ឆ្នាំ​មកហើយ ក៏​ជា​ហេតុផល​ដែល​ប្រមុខ​រដ្ឋាភិបាល​ពិចារណា​លើ​តំណែង​នេះដែរ​។ លោក ញឹក ប៊ុនឆៃ ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​មិនបាន​ញ្ជា​ក់ថា មន្ត្រី​ដែលមាន​តំណែង​ក្នុង​រដ្ឋាភិបាល​ចាក​ចេញពីហ្វ៊ុនស៊ិនប៉ិច​ទៅជា​មួយ​លោក​មាន​ប៉ុន្មាន​នាក់​នោះទេ​។

សូមស្ដាប់សំឡេង៖



​ការបកស្រាយ​របស់លោក ញឹក ប៊ុនឆៃ បែបនេះ​ធ្វើឡើង បន្ទាប់ពី​លោក​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក សាយ ហាក់ អះអាង​ក្នុង​សន្និសីទកាសែត​កាលពី​ម្សិលមិញ​ថា មន្ត្រី​ដែលមាន​តំណែង​ក្នុង​រដ្ឋាភិបាល​ចាក​ចេញពី​ហ្វ៊ុនស៊ិនប៉ិច​ទៅជា​មួយ​លោក ញឹក ប៊ុនឆៃ រួមទាំង​លោក ញឹក ប៊ុនឆៃ​ផង នឹង​បាត់បង់​តំណែង​ក្នុង​រដ្ឋាភិបាល​៕


Tag:
 ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com