ជាតិ
គ្រីះ​ស្ថាន​សិក្សា​ជាង ៤០​ចូលរួម​កម្មវិធី Australia Awards Scholarship 2017
05, Feb 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្មវិធី​អាហារូបករណ៍ Australia Awards Scholarship សម្រាប់​ឆ្នាំ​២០១៧ របស់​រដ្ឋាភិបាល​អូស្ត្រាលី បានចាប់ផ្តើម​ដំណើរការ​ជ្រើស​បេក្ខជន​ហើយ​។ បេក្ខជន​អាច​ជ្រើសរើស​ជំនាញ​សិក្សា​មួយ នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន ៤០ នៅ​ប្រទេស​អូស្ត្រាលី​។​



​បេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ (​សម្រាប់​ថ្នាក់អនុបណ្ឌិត​) និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​សម្រាប់​បណ្ឌិត​) មាន​ព្រឹ​ត្ត​ប​ត្រ​ពិន្ទុ លិខិតឆ្លងដែន លិខិត​អំណះអំណាង​ផ្ទាល់ខ្លួន និង​លិខិត​អំណះអំណាង​ពី​តំណាង​ក្រសួង និង​ស្ថាប័ន​សា​ម៉ី ប្រវត្តិរូប​ស​ង្ខ​ប និង​ពិន្ទុ​ភាសា​អង់គ្លេស IELTS យ៉ាងហោច ៦.០ ជាដើម​។ ជ័យលាភី នឹង​ទទួល​អាហារូបករណ៍​សិក្សា​នៅ​អូស្ត្រាលី ថ្លៃ​ហោះហើរ​ទៅមក​កម្ពុជា​-​អូស្ត្រាលី ការ​ស្នាក់នៅ ធានារ៉ាប់រង​សុខភាព និង​ឯកសារ​សម្ភារៈ​ដែល​បម្រើ​ឲ្យ​ការសិក្សា នៅ​អូស្ត្រាលី​។​

​កម្មវិធី​អាហារូបករណ៍ Australia Awards Scholarship សម្រាប់​ឆ្នាំ​២០១៧ ផ្តោតលើ​ការសិក្សា ជំនាញ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល គ្រប់គ្រង​អប់រំ និង​ពាណិជ្ជកម្ម​។​

​បញ្ជី​ឈ្មោះ​សាកលវិទ្យាល័យ​ចូលរួម​ផ្តល់​អាហារូបករណ៍ Australia Awards Scholarships នេះ មាន​ដូចខាងក្រោម​៖

១, Australian National University គេហទំព័រ www.anu.edu.au

២, University of Canberra  គេហទំព័រ www.canberra.edu.au

៣, Australian Catholic University គេហទំព័រ www.acu.edu.au

៤, Charles Sturt University គេហទំព័រ www.csu.edu.au

៥, Macquarie University គេហទំព័រ www.mq.edu.au

៦, Southern Cross University គេហទំព័រ www.scu.edu.au

៧, University of New England គេហទំព័រ www.une.edu.au

៨, University of New South Wales គេហទំព័រ www.unsw.edu.au

៩, University of Newcastle គេហទំព័រ www.newcastle.edu.au

១០, University of Sydney គេហទំព័រ www.usyd.edu.au

១១, University of Technology, Sydney គេហទំព័រ www.uts.edu.au

១២, University of Western Sydney គេហទំព័រ www.uws.edu.au

១៣, University of Wollongong គេហទំព័រ www.uow.edu.au

១៤, Charles Darwin University គេហទំព័រ www.cdu.edu.au

១៥, Deakin University គេហទំព័រ www.deakin.edu.au

១៦, Federation University គេហទំព័រ www.federation.edu.au

១៧, La Trobe University គេហទំព័រ www.latrobe.edu.au

១៨, Monash University គេហទំព័រ www.monash.edu.au

១៩, RMIT University គេហទំព័រ www.rmit.edu.au

២០, Swinburne University of Technology គេហទំព័រ www.swinburne.edu.au

២១, University of Melbourne គេហទំព័រ www.unimelb.edu.au

២២, Victoria University គេហទំព័រ www.vu.edu.au

២៣, University of Tasmania គេហទំព័រ www.utas.edu.au

២៤, Carnegie Mellon University គេហទំព័រ www.australia.cmu.edu

២៥, Flinders University គេហទំព័រ www.flinders.edu.au

២៦, University of Adelaide គេហទំព័រ www.adelaide.edu.au

២៧, University College London គេហទំព័រ www.ucl.ac.uk/australia

២៨, University of South Australia គេហទំព័រ www.unisa.edu.au

២៩, Edith Cowan University គេហទំព័រ www.ecu.edu.au

៣០, Murdoch University គេហទំព័រ www.murdoch.edu.au

៣១, University of Western Australia គេហទំព័រ www.uwa.edu.au

៣២, Curtin University គេហទំព័រ www.curtin.edu.au

៣៣, Bond University គេហទំព័រ www.bond.edu.au

៣៤, Central Queensland University គេហទំព័រ www.cqu.edu.au

៣៥, Griffith University គេហទំព័រ www.griffith.edu.au

៣៦, James Cook University គេហទំព័រ www.jcu.edu.au

៣៧, Queensland University of Technology គេហទំព័រ www.qut.edu.au

៣៨, University of Queensland គេហទំព័រ www.uq.edu.au

៣៩, University of Southern Queensland គេហទំព័រ www.usq.edu.au

​និង​៤០, University of the Sunshine Coast គេហទំព័រ www.usc.edu.au ។​

​បេក្ខជន​អាចដាក់​ពាក្យស្នើសុំ​អាហារូបករណ៍ នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​ទាំង​៣ ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​មួយ​ទីតាំង នៅ​ខេត្តសៀមរាប​។ កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​។ Australia Awards Cambodia នឹង​រៀបចំ​បទ​បង្ហាញ​ពី​កម្មវិធី​អាហារូបករណ៍​នេះ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ម​ជ្ឈ មណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) សាខា​ទូល​ទំពូង អាសយដ្ឋាន អាគារ​លេខ​១៦៧ កែង​ផ្លូវ​លេខ ១៦៣​និង​៤៨០៕


​ដើម្បី​ទទួល​ព័ត៌មាន​កម្មវិធី​អាហារូបករណ៍​ខាងលើ​បន្ថែម សូម​ទំនាក់ទំនង Australia Awards Cambodia តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ២២២ ០៦២ ឬ​អ៊ី​ម៉ែ​ល [email protected] ឬ​គេហទំព័រ​ http://www.australiaawardscambodia.org/


Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com