ជាតិ
Hinrich ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង និង​សារព័ត៌មាន នៅ​អាមេរិក និង​ហុងកុង​
06, Feb 2016 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ​៖ Hinrich Foundation ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​មួយចំនួន​ទៅ​បន្ត​ការសិក្សា​លើ​ជំនាញ​គ្រប់គ្រង (Master of Global Management) នៅ​សាកលវិទ្យាល័យ Thunderbird សហរដ្ឋអាមេរិក និង​អនុបណ្ឌិត​សារព័ត៌មាន​អន្តរជាតិ (Master in International Journalism) នៅ​សាកលវិទ្យាល័យ Hong Kong Baptist University ទីក្រុង​ហុងកុង​។ ជ័យ​លាភ​នឹង​ទទួល​ប្រាក់​អាហារូបករណ៍​ចំនួន ១០​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក សម្រាប់​ផ្គត់ផ្គង់​ការចំណាយ​ថ្លៃ​សិក្សា​។​


​ចំពោះ​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង (Master of Global Management) នៅ​សាកលវិទ្យាល័យ Thunderbird សហរដ្ឋអាមេរិក បេក្ខជន​ត្រូវបំពេញ​លក្ខ​ខ័​ណ្ឌ​ដាក់ពាក្យ​ចូលរួម​ស្នើ​អាហារូបករណ៍ ដូចជា ត្រូវមាន​ពិន្ទុ​ទាប​បំផុត GPA ស្មើនឹង​៣.០​ចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស​ស្ទាត់ជំនាញ និង​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ដែល​សាលា​តម្រូវ​។ ដោយឡែក ការឧបត្ថម្ភ​អាហារូបករណ៍​វិញ ជ័យលាភី​នឹង​ទទួលបាន​ថវិកា​អាហារូបករណ៍​ចំនួន ១០៦០០០​ដុល្លារ​អាមេរិក ក្នុងនោះ ថ្លៃ​សិក្សា ៨៦០០០​ដុល្លារ និង​ប្រាក់ឧបត្ថម្ភ​ការរស់នៅ​ចំនួន ២០០០​ដុល្លារ​។ អាហារូបករណ៍​ពេញ​គ្របដណ្តប់​ទៅលើ​ថ្លៃ​សិក្សា​, ការរស់នៅ​ប្រចាំខែ តំលៃ​សំបុត្រ​យន្តហោះ​ទៅមក ទិដ្ឋាការ និង​សម្ភារៈ​សិក្សាអប់រំ​។

​រីឯ អាហារូបករណ៍​អនុបណ្ឌិត​សារព័ត៌មាន​អន្តរជាតិ (Master in International Journalism) សិក្សា​នៅ​សាកលវិទ្យាល័យ Hong Kong Baptist University ទីក្រុង​ហុងកុង បេក្ខជន​ត្រូវបំពេញ​លក្ខ​ខ័​ណ្ឌ​នៃ​ការដាក់​ជ្រើសរើស ដូចជា ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​, ត្រូវមាន​បរិញ្ញាប័ត្រ ឬ​សញ្ញាប័ត្រ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល និង​ត្រូវមាន​ពិន្ទុ​ភាសា​អង់គ្លេស IELTS យ៉ាងតិច ៦.៥ ។ ចំពោះ​ការឧបត្ថម្ភ​អាហារូបករណ៍ ជ័យលាភី​ទទួលបាន​អាហារូបករណ៍​ពេញ​គ្របដណ្តប់​ទៅលើ​ថ្លៃ​សិក្សា​, ការរស់នៅ​ប្រចាំខែ តំលៃ​សំបុត្រ​យន្តហោះ​ទៅមក ទិដ្ឋាការ​និង​សម្ភារៈ​អប់រំ​។​

​ចំពោះ​កាលបរិច្ឆេទ​ផុតកំណត់​ឈប់​ទទួល​ពាក្យ បេក្ខជន​ត្រូវដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​តាម​ប្រព័ន្ធ Online ឲ្យ​បាន​ត្រឹម​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។ បេក្ខជន​ដែលជា​ប់​ការជ្រើសរើស​ដំបូង នឹង​ត្រូវបាន​ជូនដំណឹង​អំពី​ការសម្ភាសន៍​ផ្ទាល់មាត់​។ គួរបញ្ជាក់​ផងដែរ Hinrich Foundation ជា​មូលនិធិ​សប្បុរសជន​មួយ​ឯករាជ្យ​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហុងកុង​៕

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ការដាក់​ពាក្យ សូម​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ហ្វេ​ស​ប៊ុ​ក Hinrich Foundation’s Education Facebook ឬ​ចូលទៅ​កាន់​Link គេហទំព័រ​ខាងក្រោម​នេះ http://hinrichfoundation.com/trade-scholarship-careers/scholarship/master-of-global-management/ និង http://hinrichfoundation.com/trade-scholarship-careers/scholarship/master-in-international-journalism/



Tag:
 ​អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com