ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
គេងលក់នៅពេលចុះកម្មសិក្សាថ្ងៃទី១ ត្រូវគេថតរូប Troll ពេញបណ្តាញសង្គម
06, Feb 2016 ,
8:19 pm
រូបភាព
×
ដោយ:
ធីតា
បុរសអាមេរិកម្នាក់ល្បីឈ្មោះដោយមិនខ្លួន។ គាត់បានគេងលក់នៅថ្ងៃទី១នៃការចុះហាត់ការងារ ហើយរូបថតរបស់គាត់ត្រូវបានគេយកកាត់តលេងសើច (Troll) ពេញបណ្តាញសង្គម ដោយដំបូងផ្តើមពីបណ្តាញសង្គម Reddit ហើយរាលដាលដល់បណ្តាញសង្គមផ្សេងៗទៀត។
ដំបូន្មានដ៏តូចមួយ! បើមិនចង់ល្បីសូមកុំគេងលក់នៅការិយាល័យនៃថ្ងៃចុះកម្មសិក្សាលើកដំបូង។ ករណីហួសចិត្តមួយ បានកើតឡើងលើបុរសអាមេរិក ដែលត្រូវបានមិត្តរួមការងារថតរូបបង្ហោះលើបណ្តាញសង្គម Reddit ដោយប្រើរហស្សនាមថា «TheOrangeDuck» ។
ក្រោយការបង្ហោះរបស់មិត្តភក្តិ រូបបុរសអាមេរិករូបនោះ ត្រូវបានគេយកទៅកាត់តតាមកម្មវិធី Photoshop ដើម្បីយកលេងសើចដាក់គ្នាទៅវិញទៅមក ហើយមានការរីកសុះសាយយ៉ាងខ្លាំងក្នុងអ៊ីនធ័រណិត។
សំណាងល្អ បុរសរូបនោះ មិនត្រូវបានបណ្តេញពីការងារនោះឡើយ។ គាត់បានពន្យល់ប្រាប់សារព័ត៌មាន Huffington Post US ថា គាត់មានជំងឺខ្វះកោសិកាឈាមក្រហមដែលបានឲ្យគាត់ងាយនឹងលង់លក់នៅម៉ោងធ្វើការ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
4 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
5 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
6 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
1 សប្តាហ៍
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម