ព័ត៍មានសុខភាព
សុខភាព៖ ផឹកទឹក​ច្រើន​អាច​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សំណើម​?
09, Feb 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ផឹកទឹក​៨​កែវ​ក្នុង​មួយថ្ងៃ​អាច​រក្សា​ស្បែក​អ្នក​អោយមាន​សំណើម​បានដែរ​ទេ​?

 
​ចំលើយ​នោះ គឺថា​ទេ​។ ទោះជា​អ្នក​ធ្លាប់បាន​លឺ​វា ជា​យូរណាស់​មកហើយ តែ​វា​មិនមែន​ជាការ ពិត​នោះទេ​។ វា ពិតជា​គំនិត​ដ៏​ល្អ​មែនហើយ ក្នុង​ការរក្សា​ខ្លួនប្រាណ​របស់​អ្នក រួមទាំង​ស្បែក​របស់​អ្នក អោយមាន​ជាតិ​ទឹក តែ​ទោះជា យ៉ាងណាក៏ដោយ ស្រទាប់​ស្បែក​ផ្នែក​ខាងក្រៅ គឺ​មិនបាន​ធ្វើការ​បឺត​ស្រូប​យកជាតិ​ទឹក ដោយសារតែ​វា​ត្រូវបាន បង្កើតឡើង​ដោយសារតែ​កោសិកា​នៃ​ស្បែក​ងាប់ ។ កម្រិត​សំណើម​នៃ​ស្បែក គឺ​មិនត្រូវ​បានកំណត់​ដោ​យក​ត្តា​ខាង ក្នុង​នោះទេ ប៉ុន្តែ​វា​មកពី​កត្តា​ខាងក្រៅ​នោះទេ ដូចជា ខ្យល់​ត្រជាក់ ឬ ក្តៅ​, កំដៅ​ស្ងួត និង ដោយសារតែ​ចំនួន​នៃ ខ្លាញ់​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ក្រពេញ​ដែល​អ្នកមាន ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ អោយ​ស្បែក​របស់​អ្នកមាន សំណើម អ្នក​អាច​ខាត់​វា​ចេញ ជា​រៀងរាល់​សប្តាហ៍​ជាមួយនឹង អំបិល​ខាត់​ស្បែក ឬ សារធាតុ​សម្រាប់​ខាត់​ស្បែក ផ្សេងទៀត ដើម្បី​យក​ស្បែក​ងាប់​ចេញ រួច​បន្ទាប់មក​អ្នក​អាច​លាប​ក្រែ​ម​ផ្តល់​សំណើម ខណៈពេលដែល​ស្បែក​អ្នក នៅ​សើម​នៅឡើយ​។ បើ​អ្នក​ចង់​ផ្តល់​ជាតិ​ទឹក នៅក្នុង​ខ្លួន​របស់​អ្នក នោះ​អ្នក​អាច​ផឹកទឹក​អោយបាន​៨​កែវជា​រៀងរាល់ ថ្ងៃ ៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com