ពីនេះ ពីនោះ
តើ​ពាក្យ​«​និ​យ​មេ​តិ​វិធី​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
09, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង អក្សរសិល្ប៍ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​និ​យ​មេ​តិ​វិធី​» ដូចខាងក្រោម​៖



​ពាក្យ «​និ​យ​មេ​តិ​វិធី​» មានន័យថា ជា​វិធី​តែង​កាព្យ​មួយបែប​ដែល​កវី​ប្រើ​ដោយ​ធ្វើ​ឲ្យ​ព្យាង្គ​នៃ​ពាក្យ​នៅ​ចុង​ឃ្លា​ណាមួយ​ទៅ​លោ​តទៅ​ជាប់​នឹង​ព្យាង្គ​ដើម​នៃ​ឃ្លា​បន្ទាប់​ដើម្បី​បន្ត​គំនិត​កុំ​ឲ្យ​ដាច់​គ្នា​និង​ធ្វើ​ឲ្យ​វិធីសាស្ត្រ​តែង​កំណាព្យ​មាន​លក្ខណៈ​ត្រឹមត្រូវ​ក្នុងការ​រៀបចំ​ឃ្លា​ឲ្យ​គ្រប់​ចំនួន​ព្យាង្គ​។​

​ឧទាហរណ៍​៖ (...)​ពាក្យ​ពោល​ពុំ​ពី រោះ​រាប់​នៃ​នី ទាន​តាម​បទ​បា លី​លោក​ដើមអាទិ៍ ត្បិត​ជាតិ​ប្រាជ្ញា ចេះ​ចង​សាសនា ពុំ​សូវ​គួរសម​។​(...)


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com