ជាតិ
សំរាម​ក្នុង​ខេត្តសៀមរាប​កើន​ពី​៣០​ទៅ​២៧០​តោន​ក្នុង​មួយថ្ងៃ​
11, Feb 2016 , 8:19 pm        
រូបភាព
​សៀមរាប​៖ ដោយសារ​កំណើន​ប្រជាពលរដ្ឋ ការកើនឡើង​កន្លែង​លក់ដូរ និង​កំណើន​ភ្ញៀវទេសចរ ធ្វើ​ឲ្យ​ខេត្តសៀមរាប មាន​កំណើន​សំរាម​ពី​៣០​តោន ទៅ​២៧០​តោន​ក្នុង​មួយថ្ងៃ​។ អាជ្ញាធរ​កំពុង​រក​វិធានការ​ដោះស្រាយ ដូចជា​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​វេច​ខ្ចប់​ត្រឹមត្រូវ ជាពិសេស​លើ​ក្រុមហ៊ុន​ដឹកនាំ ឲ្យ​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់​។​ល​។



​បច្ចុប្បន្ន​ក្រុង​សៀមរាប មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ​២​សែន​កន្លះ រួមផ្សំ​នឹង​ភ្ញៀវទេសចរ​ចេញចូល​ជាប្រចាំ សរុប​ទាំងអស់​មិន​ក្រោម​៣​សែន​នាក់ ដែលមាន​ចលនា​ក្នុង​ក្រុង​មួយ​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​។ តាម​លោក សូរ ប្លា​តុង មាន​បញ្ហា​មួយចំនួន ដែល​ទាក់​មិនអាច​ដោះស្រាយ​បញ្ហា​សំរាម​នៅក្នុង​ក្រុង​សៀមរាប​បាន មាន​កង្វះ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ការបោះ​សំរាម​មិនដឹង​ពេលវេលា ផ្លូវ​តូច​ដែល​មិនអាច​ឲ្យ​ឡាន​ដឹក​សំរាម​ចូលទៅ​ប្រមូលបាន និង​កម្មករ​ប្រមូល​សំរាម​តិច​ជាដើម​។​ល​។​

​សូម​ស្តាប់​ការលើកឡើង​របស់លោក សូរ ប្លា​តុង ជុំវិញ​ហេតុផល​មួយចំនួន ដែល​ធ្វើ​ឲ្យ​ការប្រមូល​សំរាម​មាន​ភាពយឺតយ៉ាវ ដែល​បង្ក​ផលប៉ះពាល់​ដល់​សោ​ភ័​ណភាព​លើ​ទីក្រុង​ទេសចរណ៍​ខេត្តសៀមរាប​។​




Tag:
 សំរាម​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com