ជាតិ
អាហារូបករណ៍​ថ្នាក់បណ្ឌិត​សុខាភិបាល រយៈពេល ៣​ឆ្នាំ នៅ​អង់គ្លេស​
15, Feb 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
Imperial College London ប្រកាស​ផ្តល់​អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត​ជំនាញ​សុខាភិបាល រយៈពេល ៣​ឆ្នាំ ក្នុង​ឆ្នាំ​សិក្សា ២០១៦-១៧ នៅ​ប្រទេស​អង់គ្លេស​។



​សិស្ស និស្សិត​ទូទាំង​ពិភពលោក អាច​ចូលរួម​ស្នើ​អាហារូបករណ៍​ពី Imperial College London អង់គ្លេស​។ ជ័យលាភី នឹង​ទទួលបាន​ថវិកា​អាហារូបករណ៍​ជាង ២​ម៉ឺន​ផោន ស្មើនឹង​ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ សម្រាប់​ចំណាយ​ការ​ស្នាក់នៅ ម្ហូបអាហារ អំឡុង​រយៈ​សិក្សា ៣​ឆ្នាំ​។​

​សិស្ស និស្សិត ជ័យលាភី​នឹង​អាច​ចុះ​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ​ផ្ទាល់​នៅ​វិទ្យាស្ថាន​ជាតិ​បេះដូង និង​សួត (The National Heart and Lung Institute ឬ NHLI) ដែល​ស្ថិតក្រោម​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​នាំមុខគេ​មួយ លើ​ឯ​ទេស​ស្រាវជ្រាវ​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ប្រភេទ នៅក្នុង​ប្រព័ន្ធ​សរសៃឈាម​បេះដូង (Cardiovascular) និង​ជំងឺ​ផ្លូវដង្ហើម (Respiratory systems) ដូចជា ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ (COPD) ជំងឺហឺត និង​បេះដូង ជាដើម​។​

​សិស្ស និស្សិត​ត្រូវបំពេញ​ឯកសារ​ស្នើ​អាហារូបករណ៍​តាម​ប្រព័ន្ធ Online ដូចជា បំពេញ​តាម​ទម្រង់​ពាក្យ​អាហារូបករណ៍ មាន​ពិន្ទុ​ភាសា​អង់គ្លេស មាន​សញ្ញាបត្រ​សុខាភិបាល ឬ​សញ្ញាបត្រ​មានតម្លៃ​ស្មើ ប្រវត្តិរូប​ស​ង្ខ​ប (CV) លិខិត​អំណះអំណាង​របស់​និស្សិត (Personal statement ) និង​លិខិតបញ្ជាក់​ពី​សាស្ត្រាចារ្យ ឬ​ប្រធាន​ស្ថាប័ន (Two academic referees)​។​

​សិស្ស និស្សិត ត្រូវដាក់​ពាក្យ​ស្នើ​អាហារូបករណ៍​តាម​អន​ឡាយ d.jarvis-at-imperial.ac.uk. ឲ្យ​បាន​មុន​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ដើម្បី​ជ្រាប​ព័ត៌មាន​អាហារូបករណ៍​លម្អិត សិស្ស និស្សិត អាច​ចូលទៅ​កាន់​គេហទំព័រ https://www1.imperial.ac.uk/nhli/training/postgraduate_research_nhli/studentships/ 


Tag:
 អាហា​រូប​រក​រណ៍​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com