ជាតិ
សង្គមជាតិ
នៅមុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សភាពដូច​ធម្ម​តា​ គ្មាន​បាតុករ​
16, Feb 2016 , 9:55 am        
រូបភាព
ដោយ:
មកដល់​ម៉ោង​៩ កន្លះ​ ព្រឹក​នេះ គ្មាន​បាតុករ ដែលជា​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើបាតុកម្ម​នៅមុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ នៅមុខ​ស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ មាន​សភាព​ស្ងប់ស្ងាត់ ដូច​ថ្ងៃ​ធម្មតា ដែល​មានតែ​មន្ត្រី​ធ្វើការ និង​សិស្ស​ស​ក្សា​នៅក្នុង​បក្ស​ស្នាក់ការ​មួយចំនួន​ប៉ុណ្ណោះ​។​


​បើទោះបីជា មាន​បាតុកម្ម​ប្រឆាំងនឹង​សម្តេច ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក​ដូច​ការគ្រោងទុក​ក្តី ក៏​មកដល់​ម៉ោងប្រ​មាណ​ ៩ កន្លះ​ ព្រឹក​ថ្ងៃទី ១៦ ខែកុម្ភៈ​នេះ គ្មាន​ក្រុមយុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ម្នាក់ ទៅ​តវ៉ា​នៅមុខ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ នៅតាម​ដងផ្លូវ​នៅក្បែរ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​មិនបាន​កងកម្លាំង​ដាក់ពង្រាយ​អ្វី​នោះដែរ​។​
 
​លោក សេង សុផល ប្រធាន​សន្តិសុខ​នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា ក្រុម​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​បន្ថែម​កម្លាំង​ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​នៅ​ស្នាក់ការ​បក្ស​នោះទេ ពីព្រោះ​ស្ថានភាព​នៅមុខ​ស្នាក់ការ​មាន​ស្ថានភាព​ដូច​សព្វដង​។​

 
​នៅមុន​បាតុកម្ម​របស់​សម្ព័ន្ធ​អាមេរិក​-​កម្ពុជា ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ត្រៀម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល បើ​មាន​បាតុកម្ម​នៅ​អាមេរិក​។ ដោយសារ​ការប្រកាស​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ការពារ​សុវត្ថិភាព​ថ្នាក់ដឹកនាំ​របស់ខ្លួន​៕ ​



Tag:
 សង្គ្រោះ​ជាតិ​
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com