ពីនេះ ពីនោះ
តើ​ពាក្យ​«​គុណនាម​ចង្អុល និង គុណនាម​ចំនួន​/​សំខ្យាសព្ទ » មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
17, Feb 2016 , 8:10 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​គុណនាមចង្អុល និង គុណនាម​ចំនួន​/​សំខ្យាសព្ទ​» ដូចខាងក្រោម​៖



១/. គុណនាម​ចង្អុល គឺ ជា​គុណនាម​ប្រើ​សម្រាប់​ចង្អុលបង្ហាញ​មនុស្ស សត្វ វត្ថុ ឬ​រុក្ខជាតិ ឲ្យ​ឃើញ​ច្បាស់លាស់​ថា​នៅ​ទីជិត​ឬ​ទី​ឆ្ងាយ ពី​អ្នក​និយាយ​។ ឧទាហរណ៍​៖ សៀវ​នេះ​ជា​របស់ខ្ញុំ​, សៀវភៅ​នោះ​ជា​របស់​ឯង​។ ពាក្យ នេះ នោះ ទាំងនេះ ទាំងនោះ​,...​ជា​គុណនាម​ចង្អុល​។​

២/. នាម​ចំនួន​/​សំខ្យាសព្ទ មានន័យថា ជា​គុណនាម​ចំនួន​ឬ​សំខ្យាសព្ទ ជា​ពាក្យ​ដែល​ប្រើ​សម្រាប់​បញ្ជាក់​ចំនួន​ឬ​លំដាប់​។ គុណនាម​ចំនួន មាន​គុណនាម​ចំនួន​សម្រាប់​រាប់​និង​គុណនាម​សម្រាប់​សម្គាល់​លំដាប់​។ ឧទាហរណ៍​៖ គុណនាម​ចំនួន​សម្រាប់​រាប់​(​បកតិសំខ្យា​) ដូចជា តុ​មួយ​, ស្លាប់ព្រា​មួយ​...​។ គុណនាម​ចំនួន​សម្គាល់​លំដាប់​(​បូរណសំខ្យា​) ដូចជា តុ​ទី​១, ស្លាប់ព្រា​ទី​១...​។


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com