ពីនេះ ពីនោះ
ក្រ​ឡាំង​ពែ​, ត្រឡាំង​ពែ ក្នុង​របប​ប៉ុល ពត ប្រជាជន​ស្ងោរ​លាយ​បបរ​ហូប​បាន​
17, Feb 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​សណ្ឋាន​រូប​ជាតិ​៖ រុក្ខជាតិ​នេះ គឺជា​ប្រភេទ​រុក្ខជាតិ​វល្លិ​វារ​ឡើងដើមឈើ ឬ​វារ​លើដី ដែល​ដុះ​ក្នុងព្រៃ​ល្បោះ​នៃ​អាស៊ី​ផ្នែក​អ​គ្នេ​យ៍​។​



​អត្ថប្រយោជន៍​របស់​រុក្ខជាតិ​នេះ​៖ វល្លិ​ក្រ​ឡាំង​ពែ ឬ​ត្រឡាំង​ពែ​នេះ​គេ​អាចយ​កវា​មកប្រើប្រាស់​បាន​ជា​ប្រយោជន៍​ជាច្រើន​ចាប់​តាំងពីដើម​រហូតដល់​ឫស​។ ពេល​ជំនាន់​ទុរ្ភិក្ស ក្នុង​របប​ប៉ុល ពត ប្រជាជន​មួយចំនួន​តែងតែ​ព្យាយាម​ស្វែងរក​ដើម​ក្រ​ឡាំង​ពែ ឬ​ត្រឡាំង​ពែ នេះ​មក​ស្ងោរ​លាយ​ជាមួយ​បបរ​ដើម្បី​បរិភោគ​។ ក្នុងពេល​ធម្មតា គ្រូ​ផ្សំ​ថ្នាំ​យក​ស្លឹក ផ្លែ និង​ផ្កា​ក្រ​ឡាំង​ពែ ទៅ​ស្ងោរ សម្រាប់​ជា​ឱសថ​រំលាយ​អាហារ និង​ឲ្យ​នោម​ច្រើន​។ ចំណែក​ឫស របស់​វា​ក៏​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកមូត្រ គ្រុន និង​កែ​រដូវ ឲ្យ​បាន​ទៀងទាត់​វិញ​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com