ពីនេះ ពីនោះ
គ​ន្លឺះ​បីយ៉ាង​ដែល​អ្នកជំនួញ​វ័យក្មេង​ត្រូវ​រក្សា​ដើម្បី​ជីវិត​អាជីវកម្ម​ខ្លួន
17, Feb 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ក្នុង​ដោយ​សម្មាជីវ​កម្ម វា​ក៏​ជា​បញ្ហាសំខាន់​ណាស់​សម្រាប់​ជីវភាព​របស់​មនុស្ស​ប្រចាំថ្ងៃ​។ របៀប​ធ្វើ​អាជីវកម្ម ​ក៏ត្រូវ​តែមាន​ការសិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ នៅពេលដែល​ចូលប្រឡូក​ក្នុង​វិស័យនេះ​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លី​ជំនួយ​ស្មារតី​អ្នកជំនួញ​វ័យក្មេង​៖



​ប្រការ​១/. អ្នកជំនួញ​វ័យក្មេង​ត្រូវមាន​ប្រាជ្ញា និងចក្ខុវិស័យ​៖ សម្រាប់​អ្នកជំនួញ​ជើងចាស់​ រឿងរ៉ាវ​ពាណិជ្ជកម្ម គឺ​គ្មានអ្វី​អាថ៌កំបាំង​នោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់ផ្ដើម ​ការធ្វើ​ជំនួញ​ថ្មីៗ គឺ​ចាំបាច់​ត្រូវតែមាន​ប្រាជ្ញា ​ក្នុង​វិស័យ​វិនិយោគ ការលក់​ចេញ​ទិញ​ចូល​, ស្គាល់​កាល ​ស្គាល់​ទីកន្លែង​, ស្គាល់​សេចក្ដីត្រូវការ​របស់​អតិថិជន​, ស្គាល់​ពី​ក្បួន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​, ចេះដឹង​ប៉ិនប្រសប់​ក្នុង​មុខ​ជំនួញ​, ស្គាល់​កាល​និង​អាកាស​ច្បាស់លាស់​, ពោលគឺ​គេ​ដឹង​រឿង​លក់​ចេញ​ ទិញ​ចូល​ និង​ការផលិត ធ្វើយ៉ាងណា​ទើបបាន​កម្រៃ​ច្រើន​។ ជាពិសេស​គឺ​ត្រូវ​ចេះ​ស្គាល់​ឱកាស​នៅក្នុង​ការធ្វើ​អាជីវកម្ម នោះ​គឺ​ស្គាល់​ទីកន្លែង​លក់ដូរ ទីកន្លែង​នេះ​លក់បាន​ថ្លៃ  កន្លែង​នោះ​លក់បាន​ថោក និង​ស្គាល់​សេចក្ដីត្រូវការ​របស់​ម​នុស្ស ក្នុង​កន្លែង​នី​មួ​យៗ គេ​ត្រូវការ​អ្វី​ត្រូវ​រក​ទំនិញ​នោះ​ទៅ​ផ្គត់​ផ្គង់សេចក្ដីត្រូវការ​របស់គេ​។​

​ប្រការ​២/. អ្នកជំនួញ​វ័យក្មេង​ត្រូវមាន​សេចក្ដី​ព្យាយាម​។ នោះ​គឺ​មានន័យថា អ្នកជំនួញ​វ័យក្មេង​ទាំងនោះ​ត្រូវមាន​សេចក្ដី​ព្យាយាម​ធ្វើ​ការងារ ដែល​ខ្លួន​កំពុង​ធ្វើ​នោះ មិន​ទំនេរ​ខកពេល​វេលា​នៃ​មុខរបរ និង​នាំ​ឲ្យ​ខកខាន​សេចក្ដីត្រូវការ​របស់​អតិថិជន​ឡើយ តែ​ជា​អ្នកជំនួញ​ដែលមាន​ការស្រាវជ្រាវ​ទីផ្សារ​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​។ អ្នក​សង្វាតធ្វើការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ​មិន​បង្អង់​ឲ្យ​ពេលវេលា​នៃ​មុខរបរ និង​សេចក្ដីត្រូវការ​របស់​អ្នកទិញ គឺ​ត្រូវបាន​ចាត់ទុកជា​អ្នក​មានគំនិត​បច្ចេកទេស មាន​ភាព​វៃឆ្លាត ដូចជា​ទិញ​របស់​នៅ​កន្លែង​ដែលមាន​តម្លៃថោក យកទៅលក់​ដែលមាន​តម្លៃ​ខ្ពស់​។ ដែល​នេះ​មិនមែន​មានន័យថា ​ការធ្វើ​ជំនួញ​បែបនេះ វា​មានការ​ខុសឆ្គង​ផ្នែក​សីលធម៌​នោះទេ តែ​វា​គឺជា​ប្រភេទ​ជំនួញ​យល់​ពី​ទីតាំង​ភូមិសាស្ត្រ​នៃ​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជាជន​។​

​ប្រការ​៣/. អ្នកជំនួញ​វ័យក្មេង​ត្រូវមាន​ជា​អ្នកមាន​ទីពឹង​ច្រើន​។ ក្នុងន័យ​មួយ​ថា អ្នក​ត្រូវតែ​ប៉ិនប្រសប់ ​ក្នុងការ​ចងមិត្ត​ឲ្យ​បាន​ច្រើន ទៅកាន់​ទីណា​មាន​គេ​រាប់អាន​នៅ​កន្លែង​នោះ​។ ជា​បុគ្គល​ដែលមាន​គេ​និយម​រាប់អាន​ច្រើន មិនតែប៉ុណ្ណោះ​អ្នក​ត្រូវតែ​ជាម​នុស្ស​ដែល​ស្គាល់​របៀប​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​បាក់ចិត្ត និង​មាន​ជំនឿ​ចិត្ត​មកលើ​ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com