ពីនេះ ពីនោះ
តើ​ពាក្យ «​អធ្រាត្រ​, អា​ធ្រា​ត្រ​, អ​ទ្រាត​, អា​ទ្រាត​» មួយណា​ត្រឹមត្រូវ​?
18, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​សរសេ​រ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​អធ្រាត្រ​» ជា​នាម មានន័យថា ពាក់​កណ្តាលយប់​, កណ្តាលរាត្រី​។ ឧទាហរណ៍​៖ ធើ្វ​ការ​យប់​តាំងពី​ព្រលប់​ដល់​អធ្រាត្រ​, លង់លុះ​អធ្រាត្រ​, អធ្រាត្រ​ស្ងាត់​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com