ពីនេះ ពីនោះ
តើ​ពាក្យ​«​គុណនាម​មិន​ច្បាស់ » មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
19, Feb 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​គុណនាម​មិន​ច្បាស់​» ដូចខាងក្រោម​៖



​គុណនាម​មិន​ច្បាស់ មានន័យថា ជា​គុណនាម​ប្រើ​សម្រាប់​បង្ហាញ​មនុស្ស សត្វ ឬ​វត្ថុ ដោយ​មិន​បញ្ជាក់​ច្បាស់លាស់​។ ឧទាហរណ៍​៖ និស្សិត​ណា​ដែល​មិនបាន​ប្រឡង​ថ្ងៃនេះ​ត្រូវ​មក​ប្រឡង​នៅពេល​ក្រោយ​។ សមាជិក​ទាំងអស់​ត្រូវ​មកជួប​ជុំគ្នា​នៅពេល​រសៀល​។​

​ពាក្យ ណា​, ណាមួយ​, ណា​ម្នាក់​, ទាំងឡាយ​, ទាំងពួង​, ទាំងអស់​,...​ជា​គុណនាម​មិន​ច្បាស់​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com