ពីនេះ ពីនោះ
តើ​ពាក្យ «​សម្ភារៈ​, សម្ភារ​» មួយណា​ត្រឹមត្រូវ​?
19, Feb 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​នេះ​មាន​យុគលពិន្ទុ (​ចំណុច​ពីរ​ទន្ទឹមគ្នា​) គឺ​សរសេរ​ជា «​សម្ភារៈ​» ដែលជា​ពាក្យ​ខុស​ទៅវិញ​។ មួយវិញទៀត ភាគច្រើន​មនុស្ស​ប្រើពាក្យ​នេះ​តែ​ក្នុងន័យ​ជា គ្រឿង​ប្រើប្រាស់ ឬ​របស់របរ​ប្រើប្រាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពាក្យ​នេះ​ក៏​ប្រើ​ក្នុងន័យ​ជា ការកសាង​បុណ្យ​កុសល​, បារមី និង​អំណាច​ផងដែរ​។



​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​សម្ភារ​» មិនមាន​យុគលពិន្ទុ​ឡើយ​។ ហើយ​ពាក្យ​នេះ​ជា​នាម មានន័យថា ការ​សន្សំ​, ការ​សាង​សន្សំ​កុសល​, តេជះ​, អំណាច​, ដែល​ត្រូវ​ផ្សំ​ជាមួយគ្នា​, គ្រឿងផ្សំ​,​។ ល​។ ឧទាហរណ៍​៖ គ្រឿង​សម្ភារ​, ដោយសារ​សម្ភារ (​ដោយសារ​អំណាច​), ម្លប់​សម្ភារ (​ម្លប់​តេជះ​, ម្លប់​បុណ្យ​), គ្រឿង​ប្រើប្រាស់​។ ល​៕   

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com