អត្ថបទពាណិជ្ជកម្ម
ប៊ី​ប៊ី​ឃ្យូ ផ្តល់ជូន​កម្មវិធី​ទិញ​មួយ​ថែម​មួយ​ទូទាំងប្រទេស​
18, Feb 2016 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែល​តែងតែ​គាំទ្រ​ភោជនីយដ្ឋាន ប៊ី​ប៊ី​ឃ្យូ កន្លងមក ភោជនីយដ្ឋាន​ប៊ី​ប៊ី​ឃ្យូ​រីករាយ​នឹង​ផ្តល់ជូន “​កម្មវិធី​ទិញ​មួយ​ថែម​មួយ​” ចាប់ពី​ថ្ងៃទី ១៩-២១ ខែ កុម្ភៈ ឆ្នាំ​២០១៦​។

​រាល់​ការ​ជាវ​ឈុត​ណាមួយ​នៃ​ឈុត​មាន់​ប៊ី​ប៊ី​ឃ្យូ កូរ៉េ (Korean BBQ) មាន់​បា​ប៊ី​ឃ្យូ​ធ្យូង​កូរ៉េ (Korean Charbroiled) ឡាក់​សារី​ឈិ​ក​ខិ​ន (Olive Luxury) និង សាឡាដ​ស៊ី​សារ​សាច់មាន់ (Chicken Caesar Salad) លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន​អាហារ​មួយទៀត​ដែលមាន​តំលៃ​ស្មើរ ឬ​ទាប​ជាង​តាម​តំរូវការ​របស់​អ្នក​ដោយ​ឥតគិតថ្លៃ នៅ​គ្រប់​សាខា​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​សាខា​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​តែប៉ុណ្ណោះ​។​

​អតិថិជន​ដែល​មិន​ធ្លាប់​សាក​រសជាតិ​សាច់មាន់​ស្រស់ៗ​បែប​បំពង និង អាំង នៅ​ប៊ី​ប៊ី​ឃ្យូ ពីមុនមក អាច​អញ្ជើញ​មក​ពិសារ និង​ភ្លក្ស​រសជាតិ ដ៏​ឈ្ងុយឆ្ងាញ់ ក៏ដូចជា​ផ្តល់ឱកាស ឲ្យ​សិស្សានុសិស្ស​បាន​ជួបជុំ ជាមួយ​មិត្ត​ភ័​ក្ត ក្រុមគ្រួសារ និង កំសាន្ត​សប្បាយ​នៅក្នុង​ហាង​នេះ​ផងដែរ​។​

​បច្ចុប្បន្ន​ភោជនីយដ្ឋាន ប៊ី​ប៊ី​ឃ្យូ មាន​ចំនួន ៥​ហាង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ប៊ី​ប៊ី​ឃ្យូ សាខា​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៣ សាខា​បឹង​កេងកង (​កែង​ផ្លូវ ៥១ និង ៣០៦) សាខា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សាខា​កម្ពុជា​ក្រោម (​ទល់មុខ​វិទ្យាល័យ​សន្ធរម៉ុក​) និង​សាខា​អង្គរ​ត្រេ​ដ​សេន​ធ័​រ (30m ខាងជើង​ផ្សារ​ចាស់​)​។​

​ប៊ី​ប៊ី​ឃ្យូ ជា​ភោជនីយដ្ឋាន​សាច់មាន់​បំពង និង​បា​ប៊ី​ឃ្យូ​លេខ ១ ពី​ប្រទេស​កូរ៉េ ដែលមាន​ភាពល្បីល្បាញ មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ប្រយោជន៍​ដល់​សុខភាព ដោយ​ប្រើ​ប្រេង​អូ​លីវ ១០០% ជំនួយ​ដល់​សុខភាព​។ គួរ​បញ្ជាក់ថា BBQ ជា​ភោជនីយដ្ឋាន​សាច់មាន់​អាំង និង​បំពង​ដ៏​ល្បីឈ្មោះ នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ត្រូវបាន​នាំចូល និង​ចែកចាយ នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន EFG ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។​


 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com