ជាតិ
ប្រជុំ​អាស៊ាន​-​អាមេរិក​៖ មេដឹកនាំ​អាស៊ាន​បីនាក់​ដែល​សកម្ម​ខ្លាំង​លើ​ហ្វេ​ស​ប៊ុ​ក​
19, Feb 2016 , 2:28 pm        
រូបភាព
ដោយ: រួបរួម
​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី លោក Lee Hsein Loong និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ត្រូវបាន​កត់សម្គាល់ឃើញ​ថា មាន​ភាព​សកម្ម​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​អាមេរិក និង​អាស៊ាន នៅ Sunnylands សហរដ្ឋអាមេរិក​។​



​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ សម្រេចបាន​នូវ​សេចក្តីថ្លែងការណ៍​មួយ​ដែលមាន​ចំណុច​វិជ្ជមាន​ជាច្រើន​។ ជាមួយគ្នានេះ សារព័ត៌មាន​ដ៏​ល្បីៗ BBC បាន​ចាប់អារម្មណ៍​លើ​មេដឹកនាំ​បីនាក់​ដែលមាន​សកម្មភាព​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក  ក្រៅពី​ជំនួប​ផ្លូវការ​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

BBC បានបង្ហាញ​ពី​រូបថត​បីសន្លឹក​របស់​នាយករ​ដ្ឋ​មន្ត្រី​សឹង្ហ​បុរី លោក Lee Hsein Loong ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ ក្នុងនោះ​មាន​មួយ​សន្លឹក លោក Lee បាន​ថត Selfie (wefie) ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន រួមជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម និង​ឧបនាយករដ្ឋមន្ត្រី​ឡាវ​។​


​សម្រាប់​លោក Najib Razak សារព័ត៌មាន​ដ៏​ល្បី​របស់​អង់គ្លេស បានបង្ហាញ​ពី​សកម្មភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ ដែល​បាន​រៀបរាប់​ពី​សកម្មភាព​ខ្លួន​នៅមុន​ប្រជុំ នា​អំឡុងពេល​ប្រជុំ និង​នៅពេល​ធ្វើដំណើរ​។


​ទាក់ទង​នឹង​សម្តេច ហ៊ុន សែន BBC បាន​ចាប់យក​រូបថត Selife ពី​សន្លឹក​ក្នុង​សម្លៀកបំពាក់​សម្រាប់​ប្រជុំ និង​សម្លៀកបំពាក់​ធម្មតា​នៅពេលដែល​សម្តេច​ធ្វើដំណើរ​នៅលើ​យន្តហោះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សារព័ត៌មាន​លំដាប់​ពិភពលោក​មួយ​នេះ បានដាក់​តំណរ​ភ្ជាប់​អត្ថបទ​មួយ​របស់ខ្លួន ដែល​សរសេរ​ទាក់ទង​នឹង​ការព្រមាន​របស់​សម្តេច ហ៊ុន សែន លើ​អ្នក​ដែល​រិៈ​គន់​សម្តេច​នៅលើ​បណ្តាញ​សង្គម​៕



Tag:
 ​អាមេរិក​-​អាស៊ាន​
  Selfie
© រក្សាសិទ្ធិដោយ thmeythmey.com