អន្តរជាតិ
ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ពិតជា​អាចជួយ​បន្ធូរបន្ថយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​?
19, Feb 2016 , 4:44 pm        
រូបភាព
ទីស្នាក់ការមជ្ឈត្តការនៃតុលាការអន្តរជាតិ (PCA) នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់
ទីស្នាក់ការមជ្ឈត្តការនៃតុលាការអន្តរជាតិ (PCA) នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់
ដោយ: ថ្មីៗ
​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​សំណុំរឿង​ក្នុង​តំបន់​ដ៏​ស្មុគស្មាញ និង​ពិបាក​រក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​សម្រាប់​ភាគី​ជម្លោះ​ទាំងអស់​។ ទាំង​ការដោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី និង ទាំង​ការដោះស្រាយ​ពហុភាគី សុទ្ធសឹងតែ​មិនអាច​ធ្វើទៅបាន ដ្បិត​មានការ​ជំទាស់​ពី​រដ្ឋ​ទាមទារ​ក្នុង​តំបន់ ជម្លោះ​។ សហគមន៍​អន្តរជាតិ តែងតែ​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​គ្នា​តាម​មធ្យោបាយ​ច្បាប់ និង​ពិសេស នោះ​ភាគី​ទាមទារ​គួរ​ដោះស្រាយ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​។ តើ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ពិតជា ជួយ​ដោះស្រាយ​បញ្ហា​នេះដែរ​ឬ​យ៉ាងណា​?



​ពិតប្រាកដ​ណាស់​ជម្រើស​ដែល​ស្របច្បាប់ និង​ត្រឹមត្រូវ​បំផុត​ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង​ដើម្បី​អាច​បញ្ជៀ​ស​ពី​ការប្រឈមមុខ​ផ្នែក​យោធា ឬ​យោធា​តូបនីយកម្ម គឺជា​ការដោះស្រាយ ក្រោម​ច្បាប់​អន្តរជាតិ​។ ក៏ប៉ុន្តែ​អ្វី​ដែលជា​អ្វី​បញ្ហា និង​ជា​ចំណុច​រាំងស្ទះ​នៃ​ការដោះស្រាយ​នៃ​ជម្លោះ​នោះ គឺ​រដ្ឋ​ទាមទារ​អាស៊ាន​ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម យោង​អំ​ណេះ​អំ​ណា​ង ច្បាប់​អន្តរជាតិ​មក​ដោះស្រាយ ខណៈ ចិន ជា​រដ្ឋ​ទាមទារ​ស្ទើរតែ​ទាំងស្រុង​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ​តាំង​យូរយារ​ណាស់​មកហើយ​នោះ​។​

​កន្លងមក ដោយសារ​អវត្តមាន​នៃ​ដំណោះស្រាយ​រួមគ្នា បាន​បើកផ្លូវ​ឲ្យ​ចិន បន្ត​គោលនយោបាយ​វាតទី ក្នុង​តំបន់​ជម្លោះ​ដោយ​រួមទាំង​ការសាងសង់​កោះ​សិប្បនិម្មិត និង​រោងចក្រ​បូម​ប្រេង​ផ្សេងៗ ដែល​បាន​បំពាន​ទៅលើ តំបន់​ទាមទារ​ដែលរ​ដ្ឋ​អាស៊ាន​បានទាមទារ​ផងដែរ​នោះ​។ ជាមួយគ្នា​ហ្វីលីពីន​ដែល​រដ្ឋ​ពាក់ព័ន្ធ​ដែល អាច​ទុក​ថា​អង់អាច​ជាងគេ បាន​ប្តឹង​ប្រឆាំង​ចិន​ដែល​បំពាន​អធិបតេយ្យ​ខ្លួន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​។

១.​តើ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ មាន​យុត្តាធិការ​អ្វីខ្លះ​ក្នុងការ​ដោះស្រាយ​ជម្លោះ​?
​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ គឺជា​អង្គការ​អន្តររដ្ឋាភិបាល​មួយ​ដែលមាន​ត្រូវបង្កើត​ដោយ​សន្ធិសញ្ញា មួយ​ក្នុង​ឆ្នាំ​១៨៩៩ ។ មាន​ទីតាំង​ក្នុង​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ តុលារ​ការ​នេះ ផ្តល់​សេវាកម្ម ក្នុងការ​ដោះស្រាយ​ជម្លោះ​ផ្សេងៗ​ចំពោះ​សហគមន៍​អន្តរជាតិ​ដោយ​រួមបញ្ចូល​ទាំង​ជម្លោះដែនសមុទ្រ​ផងដែរ​។

​ក្នុង​ឆ្នាំ​២០១៣ ហ្វីលីពីន បានសម្រេច​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយបាន​ចោទ​ចិន​ថា បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់ខ្លួន​ដែល​បាន​កំណត់ដោយ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ នៃ​ការជំនុំជម្រះ​នេះ​នោះទេ​។ បើទោះបីជា​គ្មាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ នៅ​ចុងឆ្នាំ​២០១៥ ម​ជ្ឈ​ត្ត​ករ​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​បានប្រកាស​ពី​យុ​ត្តិ​ការ​ក្នុងការ​ជំនុំជម្រះ​បញ្ហា​នេះ​តាម​បណ្តឹង​របស់​ហ្វីលីពីន​ថា​តើ​សកម្មភាព​របស់​ចិន​ពិតជា​បាន​បំពាន​អធិបតេយ្យ​របស់​ហ្វីលីពីន​ឬ​យ៉ាងណា​។ ការសួរដេញដោល​ឬ​ជំនុំជម្រះ​ចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ ការប្រកាស​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​នៃ​សំណុំរឿង នេះ អាច​ត្រូវ​ប្រកាស​នៅ​ឆ្នាំ​២០១៦​នេះ ពោលគឺ​នៅពេល​តុលាការ​បាន​ពិនិត្យ​ចប់សព្វគ្រប់​ចំពោះ​ភស្តុ តាង​របស់​ហ្វីលីពីន​ទាំង​ផ្ទាល់មាត់ និង​ជា​អត្ថបទ​។​

២. ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​អាច​បញ្ឈប់​សកម្មភាពរ​បស់​ចិន​ឬទេ​?
​បើ​យោងតាម​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ គឺមាន​លក្ខណៈ​ចាប់ បង្ខំ ទោះ​ចិន​អវត្តមាន​ក៏ដោយ​។ តែបើ​ទោះបីជា​តុលាការ​រកឃើញថា ចិន បាន​រំលោភបំពាន​នឹង​ដែន អធិបតេយ្យ​ហ្វីលីពីន​ក៏ ដោយ សេចក្តីសម្រេច​នោះ មិនមាន​អ្វី​ឡើយ​សម្រាប់​ចិន ដ្បិត​ចិន មិនដែល ទទួលស្គាល់​សវន​ការ​នៃ ការជំនុំជម្រះ​នោះ​ម្តងណា​នោះទេ​។ មួយវិញទៀត​នោះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលា ការ​អន្តរជាតិ ក៏​មិនមាន​វិធានការ​ក្នុងការ​ចាប់បង្ខំ​ឲ្យ​ចិន អនុវត្ត​ផងដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​ហ្វីលីពីន អាច ចំណេញ​ក្នុង​នីតិវិធី​មួយ​នេះ នោះ​គឺ​បើ​ចិន ពិតជា​បាន​បំពាន​មែន​នោះ ចិន នឹងត្រូវ​បាត់បង់​កេរ្តិ៍ឈ្មោះ ក្នុង​ឆាក​អន្តរជាតិ ជាពិសេស​លើ​ការអនុវត្ត​ច្បាប់​។​

​សូមបញ្ជាក់​ផងដែរ​ថា ភាព​តានតឹង​សមុទ្រ​ចិន​ខាង​កំពុងតែ​ឡើងក​ម្តៅ​កាន់តែខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ តែ​វា​មិនមែន​ជាការ​ប្រឈម​គ្នា​មុខ​គ្នា​រវាង​ចិន និង​រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ​នោះទេ​។ វា​គឺជា​ការ ផ្គើន​ដាក់គ្នា​រវាង​អាមេរិក​ជា​រដ្ឋ​ខាងក្រៅ និង​ចិន ដោយ​អាមេរិក បាន​បញ្ជូន​នាវា​ល្បាត និង​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​ក្រោម​ហេតុផល​នៃ​ការប្រើប្រាស់​សិទ្ធិសេរីភាព​ដែនសមុទ្រ ខណៈ​ចិន នៅ​បន្ត​សាងសង់​កោះ​សិប្បនិម្មិត និង​ព្រលានយន្តហោះ ។ ហើយ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ តៃវ៉ាន់ និង​អាមេរិក ក៏បាន​ចោទ​ចិន ថា​បាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​កម្ទេច​ទាំង​នាវា និង​យន្តហោះ​នៅក្នុង​កោះ Woody ដែល​ផ្នែក​មួយ​នៃ​តំបន់​ជម្លោះ​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com