ពីនេះ ពីនោះ
តើ​ពាក្យ​«​គុណ​ប្រធាន​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
20, Feb 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ខ្មែរ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​គុណ​ប្រធាន​» ដូចខាងក្រោម​៖

​គុណ​ប្រធាន មានន័យថា ជា​មុខងារ​វេយ្យាករណ៍​របស់​ពាក្យ​ដែល​បញ្ចាក់​លក្ខណៈ​របស់​ប្រធាន​។ ឧទាហរណ៍​៖ ឪពុក​ខ្ញុំ​ជា​គ្រូបង្រៀន​(​គ្រូបង្រៀន ជា​គុណ​ប្រធាន​របស់​ឪពុក​ខ្ញុំ​)​។ 
​ស​ង្គេ​ត​៖ បន្លែ​ករ​វាង​គុណ​ប្រធាន​និង​កម្មបទ​ផ្ទាល់ នៅត្រង់ថា គុណ​ប្រធាន​ឥត​រង​អំពើ​ដូច​កម្មបទ​ផ្ទាល់​ទេ​។​ចំណែក​ពាក្យ​ថា (​មុខងារ​វេយ្យាករណ៍ គឺជា​តួនាទី​របស់​ឯក​តា​ភាសា​( សទ្ទ​តា​, រូប​តា​, ពាក្យ​, កន្សោមពាក្យ​,...) ក្នុងការ​ផ្ដុំ​ពាក្យ​ជា​កន្សោម ជា​ឃ្លា ជា​ល្បះ​)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com