សង្គមអន្តរជាតិ​
អន្តរជាតិ
អាល្លឺម៉ង់ ជប៉ុន និង​អាមេរិក មាន​លំដាប់​នៃ​សហគ្រិនភាព​ខ្ពស់​ជាងគេ​
21, Feb 2016 , 10:30 am        
រូបភាព
ដោយ: ធីតា
ការសិក្សា​មួយ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ BAV Consulting និង​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក តាមរយៈ​ការ​ស្រង់​មតិ​លើ​មនុស្ស​១៦០០០​នាក់​ក្នុង​បណ្តា​ប្រទេស​ចំនួន​៦០ បានបង្ហាញ​ឲ្យ​ឃើញថា អាល្លឺម៉ង់ គឺជា​ប្រទេស​ដែលមាន​លំដាប់​នៃ​សហគ្រិនភាព​ខ្ពស់​ជាងគេ​(Entrepreneurship) ហើយ​ជប៉ុន និង​អាមេរិក​ស្ថិតនៅ​លេខ​រៀង​ជា​បន្តបន្ទាប់​។​

 
​យោងតាម​គេហទំព័រ U.S. News and World Report របស់​អាមេរិក ការស្ទង់មតិ​បាន​ផ្តោតជាសំខាន់​ទៅលើ​ភាពជា​សហគ្រិន​នៅក្នុង​ប្រទេស​នីមួយៗ ការច្នៃប្រឌិត ការបង្កើត​ថ្មី ការផ្តល់​ភាពងាយស្រួល ការអប់រំ​ជំនាញ តម្លាភាព​ក្នុង​មុខ​ជំនួញ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអនុវត្ត​ច្បាប់​ទូទៅ ជាដើម​។​
 
​ប្រភេទ​ដែលមាន​លំដាប់​ខ្ពស់​នៃ​សហគ្រិនភាព​នោះ គឺ​សុទ្ធតែ​បាន​ប្រើប្រាស់​ចំណូល​ពី​ផលិតផល​ក្នុងស្រុក​ដើម្បី​រួមចំណែក​ដល់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្សេងៗ ។​
 
​ប្រទេស​ដែល​ល្អ​ជាងគេ​ទាំង​៣០​លើ​ភាពជា​សហគ្រិន រួមមាន​៖
១-​អា​ល្លឺ់​ម៉​ង់​
២-​ជប៉ុន​
៣-​សហរដ្ឋអាមេរិក​
៤-​ចក្រភព​អង់គ្លេស​
៥-​កាណាដា​
៦-​ស៊ុយអែត​
៧-​ហូ​ឡង់​
៨-​ដា​ណី​ម៉ាក​
៩-​សឹង្ហ​បុរី​
១០-​អូស្ត្រាលី​
១១-​បារាំង​
១២-​កូរ៉េខាងត្បូង​
១៣-​ចិន​
១៤-​អូទ្រីស​
១៥-​លុច​សំបួរ​
១៦-​នូ​វែ​ល សេ​ឡង់​
១៧-​អៀរ​ឡង់​
១៨-​អ៊ីតាលី​
១៩-​អេ​ស្ប៉ា​ញ​
២០-​រុស្ស៊ី​
២១-​អ៊ីស្រាអែល​
២២-​ឥណ្ឌា​
២៣-​ព័រ​ទុយ​ហ្គា​ល់​
២៤-​អា​រ៉ា​ប៊ី សា​អូឌីត​
២៥-​អាហ្វ្រិក​ខាងត្បូង​
២៦-​សាធារណរដ្ឋ​ឆេ​ក​
២៧-​ម៉ាឡេស៊ី​
២៨-​ហុង​គ្រី​
២៩-​ប្រេ​ស៊ី​ល​
៣០-​តួ​ក​គី​៕
 
 

Tag:
 សហគ្រិនភាព
  US News
  Best Countries
© រក្សាសិទ្ធិដោយ thmeythmey.com