កីឡាជាតិ
ជាតិ
ស្វាយរៀង​បំបាក់​ភ្ញៀវ​ស៊ីម៉ាក់ ៦-២ ខណៈ​បឹងកេត​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-២
21, Feb 2016 , 10:27 pm        
រូបភាព
ក្រុមអ្នកគាំទ្រស្វាយរៀងកាលពីអំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ Hun Sen Cup ២០១៥
ក្រុមអ្នកគាំទ្រស្វាយរៀងកាលពីអំឡុង​វគ្គ​ផ្តាច់ព្រ័ត្រ Hun Sen Cup ២០១៥
ដោយ: រួបរួម
ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៦ បានបញ្ចប់​សប្តាហ៍​ទីមួយ​ហើយ នា​ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ។ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (ស៊ីម៉ាក់) ៦-២ ស្រប​ពេលដែល​បឹងកេត​អង្គរ​ដើម្បី​បាន៣ពិន្ទុ​ពី​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ ជាមួយនឹង​ជ័យជម្នះ ៣-២ ។



នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខ្សែប្រយុទ្ធ​រវ្វាន់​ដា Atuheire Kipson និង សុក សំណាង រកបាន​ម្នាក់២គ្រាប់ ខណៈ សឿ​យ វិសាល និង ខ្សែបម្រើ​អ៊ូ​ហ្គ​ង់​ដា Mohammed Latif បន្ថែម​បាន​ម្នាក់១គ្រាប់។ ការ​វាយបក២គ្រាប់​របស់​ស៊ីម៉ាក់​សម្រេចបាន​ដោយ ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Okereke Timothy និង ខ្សែប្រយុទ្ធ​បារាំង Mathieu Vergez ។


សម្រាប់ ​ជំនួប​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ បឹងកេត​អង្គរ និង​អាស៊ី​អឺរ៉ុប បានបញ្ចប់​ការប្រកួត​ក្នុង​តង់​ទីមួយ​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី។ ខណៈ​ការប្រកួត​ដំណើរការបាន​ជាង១ម៉ោង ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Samuel Gbenga រកបាន​គ្រាប់​បើកឆាក​សម្រាប់​បឹងកេត ហើយ​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា បំពេញបាន២គ្រាប់។ ២គ្រាប់​ដែល​អាស៊ី​អឺរ៉ុប​តទល់​បាន​នោះ គឺ​សម្រេចបាន​ដោយ Obi Ugochukwu និង​ឆាង ហៃ។

នៅ​សប្តាហ៍​ទី១នេះ ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងឈរ​លើ​តារាង​ប​ណ្ណោះ​អាសន្ន ជាមួយ​សំណល់​គ្រាប់​បាល់​បញ្ចូល​ទី​លើស ក្រសួងការពារជាតិ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ ដែល​ឈ្នះ​ការប្រកួត​ដូចគ្នា។ ណាហ្គា​វើ​ល និង​វេ​ស្ទើ​ន មាន១ពិន្ទុ ខណៈ​ក្រុម​ដែល​បរាជ័យ​នៅ​ថ្ងៃ​បើកឆាក មាន អាស៊ី​អឺរ៉ុប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ស៊ីម៉ាក់៕



Tag:
 បាល់ទាត់
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com