ជាតិ
សម្តេច ហ៊ុន សែន គិតគូរ​រឿង​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៦
25, Feb 2016 , 5:54 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៥​ដំណើរការបាន​ជាង​២​ឆ្នាំកន្លះ​រួចមក សម្តេច ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គិតគូរ​ពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៦​នេះ​។ ការប្រកាស​របស់​សម្តេច​ធ្វើឡើង​នៅក្នុង​ពិធី​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។



​ក្រោយពី​ឡើងកាន់​អំណាច​អស់​រយៈពេល​ជាង​២​ឆ្នាំ​ក្នុង​អាណត្តិ​ទី​៥​រួចមក សម្តេច ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា តើ​សម្តេច​គួរ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៦​នេះ​ឬទេ បើ​មន្ត្រី​គាត់​មួយចំនួន​ធ្វើការ​មិនល្អ​។ សម្តេច​បញ្ជាក់ថា​៖«​ខ្ញុំ​កំពុងតែ​គិត ខ្ញុំ​កំពុងតែ​គិត បើ​ទុក​ងាប់​ខ្ញុំ​»​។

​ការប្រកាស​របស់​សម្តេច​នៅថ្ងៃនេះ បាន​ធ្វើឡើង​ស្របពេល​ដែលមាន​លេចលឺ​ព័ត៌មាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ធ្វើការ​ផ្លាស់ប្តូរ ឬ​រុះរើ​គណៈរដ្ឋមន្ត្រី​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ​។ តើ​ជាការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ចាស់​ចេញ ហើយ​បញ្ចូល​រដ្ឋមន្ត្រី​ថ្មី ឬ​ជាការ​ផ្ទេរ​ភារកិច្ច​រដ្ឋមន្ត្រី​ចាស់​ទៅកាន់​ក្រសួង​ផ្សេងៗ​? ចម្លើយ​ពិតប្រាកដ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត ការប្រកាស​របស់​សម្តេច​នៅថ្ងៃនេះ​ដដែល បាន​ធ្វើឡើង​ស្របពេល​ដែលមាន​លេចលឺ​ព័ត៌មាន​លើកឡើងថា រដ្ឋាភិបាល​គ្រោង​បំបែក​ក្រសួង​មួយចំនួន​ក្នុងនោះ​មាន​ក្រសួង​អប់រំ និង​ក្រសួងកសិកម្ម​។ តែ​ព័ត៌មាន​ទាំងនេះ មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។

​ខាងក្រោម​នេះ​ជា​សំឡេង​របស់​សម្តេច ហ៊ុន សែន ជុំវិញ​បំណង​រុះរើ ឬ​ដោះដូរ​គណៈរដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ​២០១៦​នេះ​៖





Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com