កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល ជួប ក្រសួងការពារជាតិ ខណៈ​បឹងកេត​អង្គរ ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ​
27, Feb 2016 , 10:02 am        
រូបភាព
ដោយ:
 
​ក្រុម​ជើងឯក​រង​រដូវ​កាល​២០១៥ ណាហ្គា​វើ​ល ជួប ក្រសួងការពារជាតិ ខណៈ ក្រុម​លេខ​៣​រដូវ​កាល​មុន បឹងកេត​អង្គរ ប៉ះ​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នា​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក នា​ពហុ​កីឡដ្ឋាន​ជាតិ ថ្ងៃទី​២៧ ខែកុម្ភៈ នេះ​។​

 
​ក្រុម​ម្ចាស់​ជើងឯក​រង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៥ ណាហ្គា​វើ​ល បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ កាលពី​សប្តាហ៍​ទី​១​នៃ​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១ នឹងធ្វើ​ការប្រកួត​ជើង​ទី​២ ជាមួយ​ក្រុម​ដែល​លុត​ក្រុម​នគរបាលជាតិ ៤-១ ក្រសួងការពារជាតិ នា​វេលា​ម៉ោង ៣:៣០​នាទី ខណៈ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​បឹងកេត​អង្គរ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​នា​ជំនួប​រវាង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​បឹងកេត​អង្គរ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ស្វិតស្វាញ​សម្រាប់​វេ​ស្ទើ​ន ព្រោះ​ក្រុម​បឹងកេត​អង្គរ​ជា​ក្រុម​ខ្លាំង​មួយ​ដែល​ឈរ​ក្នុង​លំដាប់​លេខ​៣ នា​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា ២០១៥ និង​ជា​ក្រុម​ជើងឯក​រង​ពានរង្វាន់ Toyota Mekong Club Championship 2015  បន្ទាប់ពី​បាន​ផ្តួល​ជើង​ខ្លាំង​មី​យ៉ាន់​ម៉ា Yangon United ៣-០ ក្រុម​ជើងឯក​លី​ក​កំពូល វៀតណាម Becamex Binh Doung  ៣-២ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​កាលពី​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​១ សប្តាហ៍​ទី​១ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៦ ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣-២ ទៀតផង​។​
 
​ដោយឡែក​សម្រាប់​ជំនួប​កាលពី​ថ្ងៃ​សុក្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ភ្នំពេញ​ក្រោ​ន បាន​ត្រឹម​ស្មើ​ជាមួយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្នុង​លទ្ធផល​សូន្យ​ស្មើ ៕
 

Tag:
 បាល់ទាត់​
  ខេ​ម​បូ​ឌា​ន​លី​ក
© រក្សាសិទ្ធិដោយ thmeythmey.com