ព័ត៍មានសុខភាព
សុខភាព៖ ផ្លែឈើ ដែល​ប្រឆាំងនឹង ភាព​ចាស់ជរា​
29, Feb 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​​ភាព​ចាស់ជរា ជា​អ្វីដែល​យើង​មិនអាច​ជៀសផុត ប៉ុន្តែ ជាការ​ពិត យើង​អាច​គ្រប់គ្រង និង​ពន្យារ​ភាព​ចាស់ជរា​បាន តាមរយៈ​របៀប​នៃ​ការរស់នៅ និង​ការ​ញ៉ាំ​ចំណីអាហារ​។ ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​ផ្លែឈើ​មួយចំនួន ដែល​អ្នក​អាច​ទទួលទាន​បាន ដើម្បី​ទប់ស្កាត់ និង​ពន្យារ​ភាព​ចាស់ជរា​។​

 
​ផ្លែ​គី​វី​
​អង់​ទី​អុកស៊ីដ​ង់ ដែលមាន​នៅក្នុង​ផ្លែ​គី​វី អាច​ទប់ស្កាត់​ភាព​ចាស់ជរា ដូចជា ភាព​ជ្រីវជ្រួញ និង​ខ្សែបន្ទាត់​ខ្មៅ​។ វីតាមីន C និង E ដែលមាន​នៅក្នុង​គី​វី អាច​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែលជា​ភ្នា​ក់​បង្ក​ភាព​ចាស់​។​
 
​ទទឹម​
​វីតាមីន និង​សារធាតុ​រ៉ែ ដែលមាន​នៅក្នុង​ផ្លែ​ទទឹម ជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាពល្អ និង​មិន​ងាយ​ចាស់​។ ផ្លែ​ទទឹម ផ្តល់នូវ​សារធាតុចិញ្ចឹម ទៅកាន់​កោសិកា និង​ជួយ​ឲ្យ​ស្បែក​មាន​ភាព​រលាស់ និង​តឹង​ណែន​។​
 
​ឪឡឹក​
​ឪឡឹក មាន​ជួយផ្តល់​សារជាតិ​ចិញ្ចឹម ទៅកាន់​ស្បែក និង​ការពារ​បញ្ហា​ពណ៌​ស្បែក និង​ការ​ជ្រីវជ្រួញ​។​
 
​ផ្លែ​ប័​រ​
​វីតាមីន E និង B ដែលមាន​នៅក្នុង​ផ្លែ​ប័​រ អាច​ផ្តល់នូវ​សារធាតុចិញ្ចឹម ទៅកាន់​ស្បែ​កបាន​យ៉ាង​ល្អ​។ វីតាមីន E ជួយ​ធ្វើ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ​។ ប៉ូ​តា​ស្យូ​ម អាចជួយ​គ្រប់គ្រង​ជាតិ​ទឹក​។ សារធាតុ glutathione អាចជួយ​បង្កើន ប្រព័ន្ធ​ការពារ​រាងកាយ និង​ប្រឆាំង​ភាព​ចាស់ជរា​។​
 
​ចេក​
​វីតាមីន C និង B6 អាច​គ្រប់គ្រង​ភាពយឺត​នៃ​ស្បែក ដែល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​។ ម៉​ង់​កា​ណែ​ស និង​អង់​ទី​អុកស៊ីដ​ង់ ដែលមាន​នៅក្នុង​ចេក ក៏​ធ្វើ​ឲ្យ​ស្បែ​កមាន​ជាតិ​សំណើម និង​ការពារ​បញ្ហា​ជ្រីវជ្រួញ​បាន​ផងដែរ​។​
 
​ទំពាំងបាយជូរ​
​វីតាមីន C និង​ម៉​ង់​កា​ណែ​ស ដែលមាន​នៅក្នុង​ទំពាំងបាយជូរ អាច​ទប់ស្កាត់ និង​ប្រឆាំង​អង់​ទី​អុកស៊ីដ​ង់ ព្រមទាំង​ទប់ស្កាត់ ការ​ចាស់​ទៅតាម​អាយុ​៕ 
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com