អត្ថបទពាណិជ្ជកម្ម
កាហ្វេ​ខូ​ស្តា ផ្តល់ជូន​ជម្រើស​មុខម្ហូប​ដល់​ទៅ ៦០ មុខ
04, Mar 2016 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ហាង​ការ​ហ្វេ ខូ​រ​ស្តា កម្ពុជា (Costa Coffee Cambodia) រីករាយ ណែនាំ​ជូន​នូវ​ប​ញ្ចី​រាយ​មុខម្ហូប និង​ភេសជ្ជៈ​ថ្មី ជាមួយនឹង​ជម្រើស​ម្ហូប​ជាច្រើន​ប្រភេទ​រហូតដល់​ទៅ ៦០​មុខ​។​

​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​លោកអ្នក អាច​ពិសារ​អាហារ​ពេលព្រឹក​ជាមួយនឹង​នំ​បុ័ង​ដែលមាន​តំលៃ​ចាប់ពី 0.79$ តែ​ប៉ុ​ណោះ្ណ ហើយ​លោកអ្នក​អាច​ពិសារ​កាហ្វេ​ក្នុង​លៃ​ចាប់ពី 1.79$ ផងដែរ​។
​តំលៃ​នេះ​គឺ​មាននៅ​គ្រប់​សាខា​ហាង​ការ​ហ្វេ ខូ​រ​ស្តា កម្ពុជា (Costa Coffee Cambodia)     ទាំងអស់ លើកលែងតែ​សាខា​ព្រលានយន្តហោះ​តែប៉ុណ្ណោះ​។ 

​កាន់តែ​ងាយស្រួល​ជាង​មុន ជាមួយនឹង​ជម្រើស​ច្រើនជាង​៦០​មុខ រួមទាំង​អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច​។

​រាល់​ការ​ជាវ​ទាំងអស់​លោកអ្នក​អាច​ជ្រើសរើស​បាន​នូវ ប្រភេទ Pastry ប្រភេទ Sandwich ពិសេស​សម្រាប់​អ្នក​ចូលចិត្ត ឈី​ស អ្នក​ដែរ​ចូលចិត្ត​សាច់ជ្រូក សាច់មាន់ ឬក៏​ប្រភេទ​អាហារ​គ្មាន​ជាតិ​សាច់​សំរាប់​អ្នក​ដែល​តម​សាច់​ជាដើម​។

​ក្រៅពី​មុខម្ហូប​ទាំងនេះ លោកអ្នក​អាច​រកបាន​នៅ​បង្អែម ដែលមាន​រសជាតិ​ផ្អែម ឬ​មិនសូវ​ផ្អែម អាស្រ័យទៅលើ​ចំណូលចិត្ត​របស់​អតិថិជន​។​

​បច្ចុប្បន្ន​ហាង Costa Coffee Cambodia មាន​ចំនួន ៦​ហាង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន Costa Coffee បឹង​កេងកង Costa Coffee សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU) Costa Coffee មាត់ទន្លេ Costa Coffee សៀមរាប Costa Coffee អាកាសយានដ្ឋាន​ភ្នំពេញ អន្តរជាតិ និង​Costa Coffee អ៊ី​អន​ម៉​ល​។​

​គួររំលឹកថា ហាង​កាហ្វេ Costa Coffee មានការ​រីកចម្រើន​ជាងគេ​នៅ ចក្រភព​អង់គ្លេស និង​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​នាំចូល និង​ចែកចាយ​ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន      អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ព្រមទាំង​មាន​ចែកចាយ​នូវ​ផលិតផល​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា ដឹ​ភី​ហ្សា ខម​ផេ​នី (The Pizza Company) ប៊ី​ប៊ី​ឃ្យូ (BBQ)  ការ៉េម    ស្វិ​ន​សិន (Swensen’s) និង ការ៉េម​ដេ​រី​ឃ្វី​ន​។
 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com