អន្តរជាតិ
បារាំង​៖ កាហ្វេ​មួយ​កែវ​ដូចគ្នា​តែ​តម្លៃ​ខុសគ្នា​អាស្រ័យ​តាម​សំដី​របស់​អតិថិជន​
05, Mar 2016 , 9:00 pm        
រូបភាព
ដោយ: ធីតា
រូបថត​មួយ​សន្លឹក​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Reddit ដែល​បណ្តាល​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​ត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ រូបថត​នោះ និយាយ​ពី​បញ្ជី​តម្លៃ​កាហ្វេ​នៅក្នុង​ហាង​មួយ​នៅ​ប្រទេស​បារាំង ដែល​ប្រែប្រួល​តម្លៃ​ទៅតាម​សំដី​របស់​ភ្ញៀវ​។​


«Un café: ១,៥​អឺរ៉ូ​» មានន័យថា បើ​និយាយ​ទៅកាន់​អ្នកលក់​ទាំង​កំបុតកំបុយ​ថា «​កាហ្វេ​មួយ​កែវ​» ដូច្នេះ​តម្លៃ​កាហ្វេ​គឺ ១,៥​អឺរ៉ូ​»​។ បើ​និយាយ «Un café s’il vous plait» ឬ សុំ [​ទិញ​] កាហ្វេ​មួយ​កែវ អ្នកលក់​នឹង​យក​ក្នុងតម្លៃ ១,៣​អឺរ៉ូ ហើយ​បាន​និយាយ​ឲ្យ​គួរសម​ជាង​នេះ «Bonjour, un café s’il vous plait» (​សួស្តី សុំ​កាហ្វេ​មួយ​កែវ​) នោះ​តម្លៃ​រឹតតែ​ថោក គឺ​ត្រឹមតែ​១​អឺរ៉ូ ប៉ុណ្ណោះ​។​

​រូបថត​នេះ បាន​នាំ​ឲ្យ​មានការ​ពិភាក្សា​ជាច្រើន​នៅលើ​ពិភពលោក ហើយ​ករណីនេះ ជា​ផ្នែក​មួយ​ដែល​ជុំរុញ​ឲ្យ​អតិថិជន​កាត់បន្ថយ​ពាក្យ​គំរោះគំរើយ​ផងដែរ​។ បើតាម​ការផ្សាយ​របស់ Le HuffPost, រូបថត​នេះ​ត្រូវបាន​ថត​ចេញពី​ហាង​មួយ​នៅក្នុង​ទីក្រុង Grenoble ប្រទេស​បារាំង ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ពី​ទីតាំង​ពិតប្រាកដ​នោះឡើយ​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com