អន្តរជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​អាច​មើល​រឿង «Bling» ដោយ​ឥតគិតថ្លៃ​តាម Google Play
06, Mar 2016 , 2:53 pm        
រូបភាព
ដោយ: ធីតា
ខ្សែភាពយន្ត​គំនូស​ជីវ​ច​ល​ចំណងជើង​ថា «Bling» ដែល​ផលិត​ដោយ​ក្រុមហ៊ុន Celsius Entertainment របស់​ចក្រភព​អង់គ្លេស ត្រូវបាន​ដាក់​ឲ្យ​ទស្សនា​ដោយ​សេរី​នៅលើ Google Play សម្រាប់​បណ្តា​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​កម្ពុជា​ផងដែរ ប៉ុន្តែ​ជាមួយ​ពេលវេលា​ដែល​កំណត់​មួយ​។​


«Bling» ជា​រឿង​បែប​មនោសញ្ចេតនា ស្នេហា រ៉ូ​បូត និង​គំរូ​ភាព​ដើម្បី​ក្លាយជា​វីរបុរស​។ រឿងនេះ បញ្ចូល​សំឡេង​ដោយ Taylor Kitsh, Jennette McCurdy, Jon Heder, Tom Green, James Woods, Jason Mewes និង Carla Gugino​។ ពលរដ្ឋ​នៅ​ប្រទេស​ជាច្រើន អាច​ទស្សនា​រឿងនេះ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​៥០​ភាគរយ​រហូតដល់​ថ្ងៃទី​១៧ ខែមីនា​។​

​សម្រាប់​ប្រទេស​មួយចំនួន រួមទាំង​កម្ពុជា​ផងដែរ​នោះ អាច​ចូលទៅ Google Play ហើយ​ចុច​ត្រង់ Movies ដើម្បី​អាច​ទស្សនា​រឿង «Bling» ដោយ​ឥតគិតថ្លៃ​រហូតដល់​ថ្ងៃទី​១០ ខែមេសា​។ ប្រទេស​ផ្សេងទៀត​ដែល​អាច​មើល​រឿង «Bling» ដោយ​ឥតគិតថ្លៃ​រួមមាន សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អាល់​បា​នី អង់​ទី​កា​និង​បា​ប៊ុ​យ​ដា បេ​លី​ស បុ​ត​ស្វា​ណា ហ្វី​ជី អ៊ី​ស្លង់ ហ្សា​ម៉ៃ​អ៊ី​ក ម៉ា​សេ​ដូ​នី ម៉ា​ល​តិ៍ ណា​មី​ប៊ី នេ​ប៉ាល់ ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ហ្វីលីពីន រ​វ៉ាន់ដា សឹង្ហ​បុរី អាហ្វ្រិក​ខាងត្បូង ស្រីលង្កា ទ្រី​នី​ដេ​ត​និង​តូ​បា​ហ្គោ អ៊ូ​ហ្គ​ង់​ដា ហ្សំ​ប៊ី និង​ស៊ីម​បា​វ៉េ​៕




Tag:
 រឿង Bling
  Google Play
© រក្សាសិទ្ធិដោយ thmeythmey.com