អន្តរជាតិ
តោ ខ្លាឃ្មុំ និង​ខ្លា ក្លាយជា​មិត្ត​ដែល​មិនអាច​បែក​គ្នា​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​
06, Mar 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
តោ​មួយ​ក្បាល ខ្លាឃ្មុំ​មួយ​ក្បាល និង​ខ្លា​មួយ​ក្បាល បាន​រងគ្រោះ​ដោយសារ​ការជួញដូរ​ដូចគ្នា​នៅមុន​ពេល​ទទួលបាន​នូវ​ការសង្គ្រោះ​។ បច្ចុប្បន្ន​ពួកគេ បាន​ក្លាយជា​មិត្តភក្តិ​ដែល​មិនអាច​បែក​គ្នា​បាន​នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន 20minutes.fr ។​


​ជីវ​តិ​តរបស់​សត្វ​ទាំងបី​ចាប់​ក្នុង​លក្ខខណ្ឌ​មិនល្អ​នោះឡើយ ពួកគេ​ត្រូវ​ឈ្មួញ​ជួញដូរ​ធ្វើបាប​បង្អត់​ចំណី ប៉ុន្តែ​ក្រោយមក ពោលគឺ​កាលពី​១៥​ឆ្នាំមុន ពួកគេ​ត្រូវ​ភ្នាក់ងារ​អភិរក្ស​សត្វព្រៃ​មួយ ធ្វើការ​ជួយសង្គ្រោះ​ពីរ​ណ្តៅ​មរណៈ​។ បច្ចុប្បន្ន​តោ​ឈ្មោះ Leo ខ្លា​ឈ្មោះ Shere Khan និង​ខ្លាឃ្មុំ​ឈ្មោះ Baloo តែងតែ​លេង​ជាមួយគ្នា​ជានិច្ច ដោយ​មិនអាច​បាត់​មុខ​គ្នា​បាន​។​

​កាលពី​ឆ្នាំ​២០០១ សត្វ​ទាំងបី​សុទ្ធ​តែមាន​អាយុ​មិនទាន់​ដល់​មួយឆ្នាំ​ឡើយ ហើយ​ពួកវា​ត្រូវបាន​ក្រុម​សង្គ្រោះ​សត្វ​ឈ្មោះ Noah's Ark Animal Sanctuary ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Georgia សហរដ្ឋអាមេរិក ជួយសង្គ្រោះ​ពី​ក្រ​ញ៉ាំ​ឈ្មួញ​ដែល​ជួញដូរ​គ្រឿងញៀន​។ កាលណោះ ពួកវា​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្នុង​ទី​ងងឹត និង​គ្មាន​ការ​បំប៉ន​ចំណីអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ​។​

​សត្វ​ទាំងបី​ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដាក់​រហស្សនាម​ថា «BLT» (Bear, Lion, Tiger) នោះ ស្ថិតនៅក្នុង​ទីធ្លា​ចិញ្ចឹម​រួមគ្នា ស៊ី​ចំណី​ដូចគ្នា លេង​ជាមួយគ្នា ជុះ​អាច​ម៌​នៅ​កន្លែង​ដូចគ្នា និង​ដេក​ជាមួយគ្នា​ជាប្រចាំ​។

Diane Smith ជំនួយការ​នាយ​កនៅ Noah’s Ark បាន​បញ្ជាក់ថា​៖ «​ខ្លាឃ្មុំ Baloo និង​ខ្លា Shere Khan មាន​ទម្លាប់​ដូចគ្នា​ច្រើនណាស់ ខណៈ​តោ Leo ចូលចិត្ត​ដេក​ច្រើនជាងគេ​។ នៅពេល Leo ភ្ញាក់ សត្វ​ទាំងបី​នាំគ្នា​រត់​លេង​ពេញ​មួយថ្ងៃ ហើយ​បន្ទាប់​នាំគ្នា​ស៊ី​ចំណី​រួមគ្នា​»៕







Tag:
 ប្លែកៗ
  សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com