អន្តរជាតិ
ប្រទេស​ល្អ​បំផុត​សម្រាប់​ដំណើរ​ទេសចរណ៍​តែម្នាក់ឯង មាន​អេ​ស្ប៉ា​ញ អ៊ីតាលី អូស្ត្រាលី​
16, Apr 2016 , 8:40 pm        
រូបភាព
ដោយ: ធីតា
​យោងតាម​ការស្ទង់មតិ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ BAV Consulting និង​មហាវិទ្យាល័យ Wharton School នៃ​សាកលវិទ្យាល័យ Pennsylvania របស់​សហរដ្ឋអាមេរិក មនុស្ស​ភាគច្រើន​បានគិត​ទៅដល់​អេ​ស្ប៉ា​ញ​សម្រាប់​ដំណើរ​ទេសចរណ៍​កម្សាន្ត​តែម្នាក់ឯង​។​



អេ​ស្ប៉ា​ញ​ជា​ទឹកដី​ដែល​ពោរពេញ​ទៅដោយ​ប្រវត្តិសាស្ត្រ ទីតាំង​ច្រើនសន្ធឹក​សន្ធាប់ និង​ម្ហូបអាហារ​ប្លែកៗ ។ កាលពី​ឆ្នាំ​២០១៤ អង្គការ​ទេសចរណ៍​ពិភពលោក (WTO) បានចេញ​របាយការណ៍​ថា​អេ​ស្ប៉ា​ញ​បានទទួល​ភ្ញៀវទេសចរ​ណ៍​អន្តរជាតិ​រហូតដល់​ទៅ​៦៥​លាន​នាក់​។​

​ជាមួយគ្នានេះ អេ​ស្ប៉ា​ញ​ជា​ប្រទេស​ដ៏​មាន​សុវត្ថិភាព​មួយ​ដែល​អាច​ឲ្យ​អ្នកទេសចរ​ធ្វើដំណើរ​ទៅមក​តែម្នាក់ឯង​ដោយ​គ្មាន​ការ​ភ័យ ខណៈ​បរិស្ថាន មធ្យោបាយ​ធ្វើដំណើរ និង​សេវាកម្ម​ទេសចរណ៍​នានា មាន​ការជួយ​សម្រួល​យ៉ាងខ្លាំង​ដល់​អ្នកទេសចរ​។

 ក្រៅពី​អេ​ស្ប៉ា​ញ អ៊ីតាលី ប្រេ​ស៊ី​ល ព័រ​ទុយ​ហ្គា​ល់ ជាច្រើន ក៏​ជា​ទិសដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ផងដែរ ខណៈ​ប្រទេស​មួយចំនួន​ដូចជា ប៉ា​គី​ស្ថាន និង​អ៊ីរ៉ង់​នោះ មិនបាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ​គេហទំព័រ​U.S. News and World Report របស់​អាមេរិក​ក្នុង​ខ្ទង់ «The 2016 Best Countries Rankings» នោះឡើយ​។​

ខាងក្រោម​នេះ​ជា​លេខ​រៀង​នៃ​ប្រទេស​ដែលមាន​សុវត្ថិភាព​ខ្ពស់​ដំណើរ​ទេសចរណ៍​តែម្នាក់ឯង (Best Countries to Travel Alone)៖
១.​អេ​ស្ប៉ា​ញ​
២.​អ៊ីតាលី​
៣.​អូស្ត្រាលី​
៤.​នូ​វែ​ល សេ​ឡង់​
៥.​ប្រេ​ស៊ី​ល​
៦.​ព័រ​ទុយ​ហ្គា​ល់​
៧.​ក្រិ​ក​
៨.​អៀរ​ឡង់​
៩.​កាណាដា​
១០.​ថៃ​
១១.​ហូ​ឡង់​
១២.​អូទ្រីស​
១៣.​បារាំង​
១៤.​ម៉ិ​ក​ស៊ិ​ក​
១៥.​ស៊ុយអែត​
១៦.​អា​ហ្ស​ង់​ទីន​
១៧.​ដា​ណឺ​ម៉ាក​
១៨.​កូ​ស្តា​រី​កា​
១៩.​ចក្រភព​អង់គ្លេស​
២០.​សហរដ្ឋអាមេរិក​
២១.​ជប៉ុន​
២២.​សឹង្ហ​បុរី​
២៣.​ប៉េ​រូ​
២៤.​តួ​ក​គី​
២៥.​ហ្វីលីពីន​
២៦.​លុច​សំបួរ​
២៧.​ស៊ី​លី​
២៨.​អាល្លឺម៉ង់​
២៩.​សាធារណរដ្ឋ​ដូ​មី​និ​ច​
៣០.​អាហ្វ្រិក​ខាងត្បូង​៕


Tag:
 ​ទេសចរណ៍​
  Best Countries
  US News
© រក្សាសិទ្ធិដោយ thmeythmey.com