អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកស្រាវជ្រាវ​៖ ចិន នឹង​បញ្ជាក់បន្ថែម​ពី​គោលនយោបាយ​អភិវឌ្ឍ​៥​ចំណុច​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​
07, Mar 2016 , 8:30 am        
រូបភាព
ដោយ:
​លោក Xin Ming សាស្ត្រាចារ្យ​នៃ​សាលា​បក្ស​នៃ​គណៈកម្មាធិការ​កណ្តាល CPC  បាន​ថ្លែងថា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ចិន​នៅ​ឆ្នាំ​២០១៦​នេះ នឹង​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រាំ​ចំណុច ដែលជា «​ផែនការ ប្រាំ​ឆ្នាំរ​កិល​» លើក​ទី​១៣ ដែលមាន​ដូចជា កា​អភិវឌ្ឍ​ប្រកបដោយ ការច្នៃប្រឌិត​, ការ​ស៊ីសង្វាក់​គ្នា​, បៃតង បើកចំហ និង​ការចែករំលែក​។ 


 
​ការលើកឡើង​របស់លោក Xin ធ្វើឡើង​មុនពេល​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សមាជ​ប្រជាជន​ថ្នាក់ជាតិ (NPC) និង​មហាសន្និបាត​ប្រឹក្សា​យោបល់​នយោបាយ​ប្រជាជន​ចិន (CPPC) ។​
 
​យុទ្ធសាស្ត្រ​ប្រាំ​ចំណុច ដែល​ត្រូវ​ផ្តួចផ្តើមឡើង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៥​របស់​គណៈកម្មាធិការ​កណ្តាល​នៃ​សមាជ​ប្រជាជន​ថ្នាក់ជាតិ​កាលពី​ខែតុលា​កន្លងទៅ បាន​និង​ក្លាយជា​មគ្គទេសក៍​សម្រាប់​ផែនការ​ប្រាំ​ឆ្នាំ​រំកិល​ក្នុង​អាណត្តិ​ទី​១៣​នៃ​រដ្ឋាភិបាល​ដែលជា​ផែនការមេ​មួយ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ចាប់ពី​ឆ្នាំ​២០១៦​រហូតដល់​ឆ្នាំ​២០២០​។​
 
​សម្រាប់ ក្រុម​អ្នកស្រាវជ្រាវ ប្រដូច​ទុក​ផែនការ​មេនោះ ទៅ​និង​មគ្គទេសក៍​យុទ្ធសាស្ត្រ​មួយ ដែល​ស្រប ស្ថានភាព​សេដ្ឋកិច្ច​ចិន ដែល​កំពុង​ឆ្ពោះទៅរក «​ភាពសាមញ្ញ​ថ្មី​» ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​គុណភាព ជាជាង​បរិមាណ​។​
 
​សូម​បញ្ជាក់ដែរថា យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​យ៉ាងខ្លាំង ក្រោយពី​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) បាន​បកស្រាយ​លើ​ចំណុច​នីមួយៗ​នៃ​យុទ្ធសាស្ត្រ​នោះ​នា​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​២០ លើក​ទី​១០ នៅ​ក្រុង Antalya នៃ​ប្រទេស​តួ​ក​គី កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ​។​
 
​សម្រាប់​ទស្សន​សកល​វិញ យុទ្ធសាស្ត្រ​ថ្មី​ទាំង​ប្រាំ​ចំណុច​នោះ នឹង​បង្ហាញ​ពី​ការ​ការប្តេជ្ញាចិត្ត​របស់​ចិន ក្នុងការ​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​របស់​ចិន​កាន់តែ​ល្អប្រសើរ ជាមួយ​បណ្តា​ប្រទេស​ទូទាំង​ពិភពលោក ដែល​ផ្សាភ្ជាប់​ជាមួយ​អភិបាលកិច្ច​សេដ្ឋកិច្ច​សកល​ផងដែរ​នោះ​។ ជាមួយគ្នានេះ សេដ្ឋកិច្ច​របស់​ចិន ក៏​នឹង​បើកចំហ​កាន់តែ​ទូលាយ​ទៅកាន់​ពិភពលោក​ផងដែរ​។​
 
​ជាច្រើន​ឆ្នាំ​មកហើយ ចិន បាន​ចូលរួមចំណែក​នៃ​ការអភិវឌ្ឍ​សកល​យ៉ាងសកម្ម​។ ជា​ឧទាហរណ៍​នោះ​គឺ ចិន​បាន​អនុវត្ត នូវ​សកម្មភាព​របស់ខ្លួន​គួរកត់សម្គាល់​នៅក្នុង​ទិសដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍រ​បស់​អង្គការសហប្រជាជាតិ​។ ហើយ ចិន ក៍បាន​បន្ត​គាំទ្រ​នូវ​របៀបវារៈ​២០៣០ សម្រាប់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព ដែល​បានអនុម័ត​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។​
 
​មួយវិញទៀត​នោះ លោក ស៊ី ជិន​ពីង ក៏​ធ្លាប់បាន​អះអាងថា ចិន នឹងដាក់​បញ្ចូល​នូវ​របៀបវារៈ​២០៣០ ជា​ចំណែក​មួយ​ក្នុង​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​រំកិល​របស់​រដ្ឋាភិបាល​នៅក្នុង​អាណត្តិ​ទី​១៣​នេះ​ផងដែរ​។​
 
​លោក ស៊ី ក៏បាន​ស្នើ​ទៅកាន់​សមាជិក​ក្រុម​២០ ទាំងអស់​ចូលរួម​ជាមួយនឹង​ផែនការ​អនុវត្ត​របស់​ចិន​ដើម្បី ជំរុញ​ការលូតលាស់​សកល​កាន់តែខ្លាំង ប្រកបដោយ​ចីរភាព និង​តុល្យភាព​។ ហើយ​ខណៈ​នៃ​ការកើនឡើង នៃ​ទំនាក់ទំនង​តាមរយៈ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច ប្រទេស​ទូទាំង​ពិភពលោក នឹង​ឃើញ​កាន់តែច្បាស់​ពី​ការកើនឡើង​នៃ​ផលប្រយោជន៍​រួម​ផងដែរ​។
​ជុំវិញ​បញ្ហា​នេះ ក្រុមអ្នកវិភាគ ជឿជាក់ថា គំនិត​ផ្តួចផ្តើម​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន នឹង​ផ្តល់​ផល​វិជ្ជមាន សម្រាប់​ពិភពលោក នៅពេល​ប្រទេស​នីមួយៗ​ព​ន្លឿ​ន​សេដ្ឋកិច្ច​របស់ខ្លួន​នោះ​។​
​តាមរយៈ​ការបង្ហាញ​ពី​ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​នោះ សហគមន៍​អន្តរជាតិ នឹង​តាមដាន​កាន់តែខ្លាំង ជាមួយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ចិន ដោយ​សង្ឃឹមថា យុទ្ធសាស្ត្រ​ទាំងនោះ នឹង​នាំមក​នូវ​ឱកាស​នៃ​ការអភិវឌ្ឍ​កាន់តែច្រើន​ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com