អន្តរជាតិ
ប៉ូលិស​អូស្ត្រាលី កំពុង​ប្រតិបត្តិ​ការសង្គ្រោះ​ចំណាប់ខ្មាំង​
07, Mar 2016 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់ បាន​ស្លាប់ និង​ពីរ​នាក់​ផ្សេងទៀត​បាន​របួស​ក្នុងការ​បាញ់ប្រហារ ដោយ​ខ្មាន់កាំភ្លើង​នៅឯ​រោងចក្រ​មួយ ស្ថិតនៅ​ជាយក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែមីនា​នេះ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters  ដែល​បាន​ដកស្រង់​ចេញពី​ព័ត៌មាន​ជាតិ​អូស្ត្រាលី​។



​អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ New South Wales បាន​បញ្ជាក់ថា អាជ្ញាធរ បាន​ជឿជាក់ថា​មនុស្ស​បីនាក់ ត្រូវបាន​បាញ់​ដោយ​ខ្មាន់កាំភ្លើង ដែល​ក្នុងនោះ​មាន​មនុស្ស​ម្នាក់ បាន​ស្លាប់ និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​។ មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ផងដែរ​។

​អ្នកនាំពាក្យ​ដដែល ក៏បាន​បន្ថែម​ដែលថា ក្រុម​អ្នកចរចា និង​ក្រុម​ជំនាញ កំពុងតែ​ព្យាយាម​ចូលទៅក្នុង​អាគារ​កើតហេតុ​នោះ​ផងដែរ​៕​


Tag:
 ​អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com