អន្តរជាតិ
លោក Thanat Khoman ស្ថាបនិក​អាស៊ាន​ចុងក្រោយ​គេ ទទួលមរណភាព​ក្នុង​វ័យ​១០២​ឆ្នាំ​
07, Mar 2016 , 1:34 pm        
រូបភាព
ប្រភពគេហទំព័រអាស៊ាន៖ ស្ថាបនិកអាស៊ានទាំងប្រាំ លោក Thanat ឈរនៅកណ្តាលគេ
ប្រភពគេហទំព័រអាស៊ាន៖ ស្ថាបនិកអាស៊ានទាំងប្រាំ លោក Thanat ឈរនៅកណ្តាលគេ
ដោយ: ថ្មីៗ
​លោក Thanat Khoman អតីតរដ្ឋមន្ត្រី​ការបរទេស​ថៃ និង​ជា​សហ​ស្ថាបនិក ដែលមាន​ជីវិត​រស់នៅ​ចុងក្រោយ​គេ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន បានទទួល​មរណភាព​នៅ​ថ្ងៃទី​០៣ ខែមីនា ក្នុង​វ័យ​១០២​ឆ្នាំ ។  នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុង​ស្រុកថៃ​។​



​លោក Thanat បាន​បម្រើការ​ជា​រដ្ឋមន្ត្រីការបរទេស​ថៃ​ចាប់ពី​ឆ្នាំ ១៩៥៩​ដល់​១៩៧១ ហើយ លោក ក៏​ត្រូវបាន​ចាត់ទុកជា​តួអង្គ​ក្នុង​វិស័យ​ការទូត​ដ៏​សំខាន់​ដែលជា​អ្នកបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​១៩៦៧​។​

​រដ្ឋមន្ត្រីការបរទេស​ដែលជា​ស្ថាបនិក​ទាំង​ប្រាំ​របស់​អាស៊ាន​ដែល​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ក្រុង​បាងកក​នៅ​ថ្ងៃទី​០៨ ខែ សីហា ឆ្នាំ​១៩៦៧ មានដូចជា លោក Adam Malik (​ឥណ្ឌូនេស៊ី​) លោក Narciso R. Ramos (​ហ្វីលីពីន​) លោក Abdul Razak (​ម៉ាឡេស៊ី​) លោក S. Rajaratnam (​សិង្ហ​បុរី​)  និង លោក Thanat (​ថៃ​)៕


© រក្សាសិទ្ធិដោយ thmeythmey.com