អន្តរជាតិ
អ្នកបង្កើត​អ៊ី​ម៉ែ​ល និង​សញ្ញា @ ទទួលមរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ
07, Mar 2016 , 2:52 pm        
រូបភាព
ដោយ: ធីតា
 ​លោក Ray Tomlinson ជនជាតិ​អាមេរិក ដែលជា​អ្នក​ច្នៃប្រឌិត​អ៊ី​ម៉ែ​ល និង​សញ្ញា @ (ARPANET) បានទទួល​មរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ កាលពី​ថ្ងៃ​សៅរ៍​។ កាលពី​ឆ្នាំ​១៩៧១ លោក Tomlinson គឺជា​មនុស្ស​ទីមួយ​ដែល​បាន​បង្កើត​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ជាមួយនឹង​និមិត្តសញ្ញា @ ហើយ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​បណ្តាញ​ដទៃទៀត​នៅលើ​អ៊ី​ន​ធ័​រ​ណិ​ត​។​

 
​លោក Mike Doble អ្នកនាំពាក្យ​ក្រុមហ៊ុន Raytheon Company ដែលជា​កន្លែងធ្វើការ​រ​ប​ស់លោក Ray Tomlinson ក្នុង​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក បានប្រកាស​ពី​ដំណឹង​មរណភាព​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នោះឡើយ ខណៈ​បណ្តាញ​ព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​ថា គាត់​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​
 
​កើត​នៅ​ក្រុង​ញូវយ៉ក លោក Tomlinson បាន​ចូលរៀន​នៅ​សាលា​ពហុ​បច្ចេកវិទ្យា Rensselaer Polytechnic Institute និង MIT - Massachusetts Institute of Technology ។ លោក​បានធ្វើការ​នៅ​ក្រុមហ៊ុន​ធំៗ​ជាច្រើន ហើយក៏​ជា​ទទួល​មេដាយ​កិត្តិយស​ជាច្រើន​ផងដែរ​៕
 

Tag:
 ​អ៊ី​ម៉ែ​ល​
  Ray Tomlinson
© រក្សាសិទ្ធិដោយ thmeythmey.com