អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន នឹង​បន្ត​គោលនយោបាយ​កែទម្រង់​នៅក្នុង​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ​បន្តទៀត​
08, Mar 2016 , 7:20 pm        
រូបភាព
ដោយ:
​អ្នកជំនាញ​ចិន ជឿជាក់ថា ផែនការ​ប្រាំ​ឆ្នាំ​រំកិល​នៃ​អាណត្តិ​រដ្ឋាភិបាល​ចិន​លើក​១៣ ដែល​ត្រូវ​ពិភាក្សា​នៅក្នុង​សមាជ​ប្រចាំឆ្នាំ នឹង​បន្ត​ផ្តោ​សំខាន់​លើ​គោលនយោបាយ​នៃ​ការកែទម្រង់ ដ្បិត​សកម្មភាព​ក្នុង​ការកែ ទម្រង់​ស៊ីជម្រៅ​នេះ ពិតជា​បានធ្វើ​ឲ្យ​ប្រទេស​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​។​



​ផែនការ​ប្រាំ​ឆ្នាំ​រំកិល​លើក​ទី​១៣ ដែលជា​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​ពី​ឆ្នាំ​២០១៦​រហូតដល់​២០២០ គឺជា​បញ្ហា ដែល​ត្រូវផ្តោត​សំខាន់​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សមាជ​ប្រជាជន​ថ្នាក់ជាតិ​(NPC) និង​មហាសន្និបាត​ក្រុមប្រឹក្សា​នយោបាយ​ប្រជាជន​ចិន (CPPCC)​។​អ្នកវិភាគ ជឿជាក់ថា​ការបន្ត​នូវ​គោលនយោបាយ​កំណែទម្រង់​នឹង​ផ្តល់នូវ​កម្លាំងចលករ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ចិន​។​
 
​សូម​រម្លឹក​ផងដែរ​ថា នា​សម័យប្រជុំ​ពេញអង្គ​លើក​១៨ នៃ​សមាជជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំ​២០១៣ ចិន បានប្រកាស​ផ្តោត​សំខាន់​នូវ​ការកែទម្រង់​ស៊ីជម្រៅ​ដើម្បី​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ស្របតាម​បរិបទ​សង្គម​ក៏ដូចជា​ច​រិ​ក​លក្ខណៈ​របស់​ចិន​។​
 
​ជាមួយគ្នានេះ កាលពី​ពីរ​ឆ្នាំមុន ថ្នាក់ដឹកនាំ​កណ្តាល បានសម្រេច​នូវ​ការកែទម្រង់​ចម្បង​១៨១ ករណី និង​នាយកដ្ឋាន​ពាក់ព័ន្ធ​កណ្តាល ក៏បាន​សម្រេច​នូវ​គោលដៅ​កែទម្រង់​២៦១​ករណី​ដែរ​។ ហើយ បើ​និយាយ​ជារួម លទ្ធផល​នៃ​ការកែទម្រង់​សរុប​៧៨៥​ករណី ត្រូវបាន​សម្រេច​។​
 
​ជុំវិញ​ការ​ទម្រង់​នេះដែរ ប្រជាជន​ជាច្រើន ពិតជា​បានទទួល​អត្ថប្រយោជន៍​។ ក្នុងនោះ​ក៏​រាប់បញ្ចូល​ទាំង ការលុបចោល​នៃ​ការតម្រូវ​ឲ្យ​ចុះបញ្ជី​ផលទុន​តិច​បំផុត ដែល​ធ្វើ​ឲ្យ​លោក Wang និង មិត្ត​របស់លោក អាចមាន​លទ្ធភាព​ក្នុង​ធ្វើ​អាជីវកម្ម​។​
 
​លោក Wang បានចាប់ផ្តើម​បើកហាង​ព្រី​ន​ជា​លក្ខណៈ អន​ឡាញ​រយៈពេល​ពីរ​ឆ្នាំ​ហើយ​។ ក្រុមហ៊ុន​របស់លោក បាន​លក់​នូវ​ម៉ាស៊ីន​ព្រី​ន​ជាង​១៤០០​គ្រឿង ហើយ ក៏​ទទួលបាន​ការបញ្ជាទិញ​កាន់តែ​កើនឡើង​ទៅៗ​។ 
 
​ចិន មិនដែល​បញ្ឈប់​នូវ​ការកែទម្រង់​របស់ខ្លួន​នោះទេ​។ ហើយ​លទ្ធផល​នៃ​គោលនយោបាយ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ការបង្កើន​អភិបាលកិច្ច​របស់​បក្ស​កុមុយនីស្ត​ចិន​នោះទេ តែ​ថែមទាំង​បញ្ជាក់​ពី​ការ​ប្តេ​ជា្ញ​ចិត្ត​ជាថ្មី​របស់​ចិន ក្នុង​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​កែទម្រង់​នេះ​ផងដែរ​។​
 
​លោក Donald អ្នកវិភាគ និង​ជា​អ្នកវិនិយោគ​ធនាគារ នៅ​អាហ្វ្រិក​ខាងត្បូង បាន​អះអាងថា តាមរយៈ​ការកែទម្រង់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ ចិន នឹង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ និង​ក្តី​សុបិន​របស់ខ្លួន​យ៉ាងពិត​ប្រាកដ​។ លោក បន្ថែមទៀតថា សម​ទ្ធិ​ផល​ចាស់ បានបង្ហាញ​ហើយ​ថា រដ្ឋាភិបាល​ចិន មានការ​ជឿជាក់ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ការអភិវឌ្ឍ​ប្រទេស​ចិន​។​
 
​លើសពីនេះទៅទៀត ការអនុវត្ត​គោលនយោបាយ​របស់​ចិន ក៏បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ លោក Severino Cabral នាយក​វិទ្យាស្ថាន​ប្រេ​ស៊ី​ល​សម្រាប់​ការសិក្សា​ពី​ចិន និង​អាស៊ី ប៉ាស៊ីហ្វិក ក៏បាន​ជឿជាក់​ផងដែរ​ថា​កិច្ចប្រឹងប្រែង​នៃ​ការកែទម្រង់ នឹង​ជំរុញ​ឲ្យ​ការអភិវឌ្ឍ​របស់​ចិន​ឆ្ពោះទៅរក​ភាព​ត្រដែត​ថ្មី​មួយ​។ 
 
​តាម​ការប៉ាន់ស្មាន​រប​ស់​អ្នកស្រាវជ្រាវ បេសកកម្ម​ថ្មី​ដែលជា​កត្តា​ប្រឈម​ដែល​ចិន ប្រឈម ហើយ​ដំណោះស្រាយ​របស់​វា នឹង​ផ្តល់នូវ​បទពិសោធន៍​ដ៏​មានតម្លៃ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ និង ប្រទេស​អភិវឌ្ឍ​ផ្សេងៗ​ទៀត​៕

Tag:
 ចិន
 គោលនយោបាយកំណែទម្រង់
 បក្សកុម្មុយនីស្ត
© រក្សាសិទ្ធិដោយ thmeythmey.com