បទយកការណ៍ / បទសម្ភាសន៍
តារា​សម្តែង មាន សូ​នី​តា ធ្វើ​យុទ្ធនាការ​បំផុស​ការស្រឡាញ់​កម្ពុជា នៅ​ទូទាំងប្រទេស​
08, Mar 2016 , 5:55 pm        
រូបភាព
​កញ្ញា មាន សូ​នី​តា បានចាប់ផ្តើម​«​គម្រោង​ស្រឡាញ់​» នៅ​ដើមឆ្នាំ​២០១៥ ។ គ្រប់​យុទ្ធនាការ ឬ​សកម្មភាព​សង្គម សកម្មភាព​មនុស្សធម៌​របស់​តារា​សម្តែង និង​បង្ហាញ​ម៉ូដ​រូបនេះ គឺ​ផ្តើមចេញពី​ពាក្យ​ស្រឡាញ់​ទាំងអស់ ក្នុងនោះ​រួមមាន «​ស្រឡាញ់​សូ​នី​តា​» «​ស្រឡាញ់​ក្រមា​ខ្មែរ​» «​ស្រឡាញ់​កោះរ៉ុង​» និង​«​ថ្ងៃ​ស្រឡាញ់​»​ជាដើម​។



​កញ្ញា មាន សូ​នី​តា បាន​បញ្ជាក់ថា​មនុស្ស​ម្នាក់ៗ​ត្រូវការ​ក្តី​ស្រឡាញ់ ហើយ​នាង​ក៏​ចង់​ចែករំលែក​ក្តី​ស្រឡាញ់​របស់ខ្លួន ទៅកាន់​អ្នកដទៃ​ផងដែរ​។ សូ​នី​តា បន្ថែមថា​៖«​ការចែក​ក្តី​ស្រឡាញ់​ឲ្យ​អ្នកដទៃ ជា​សេចក្តីសុខ​របស់ខ្ញុំ​»​។ តារា​ស្រី​វ័យ​២៦​ឆ្នាំ​រូបនេះ ក៏​ចង់ឃើញ​សិល្បករ សិល្បការិនី​ផ្សេងទៀត ចាប់ផ្តើម​សកម្មភាព​មនុស្សធម៌ និង​ចូលរួម​ក្នុង​ការងារ​សង្គម​ឲ្យ​កាន់តែ​សកម្ម​ជាង​ពេលបច្ចុប្បន្ន ហើយ​ពួកគាត់​ត្រូវ​ធ្វើជា​គំរូ​សម្រាប់​សាធារណជន​៕

​សូម​អញ្ជើញ​ទស្សនាបទសម្ភាសន៍ រវាង កញ្ញា ខន ចំប៉ា និង​កញ្ញា មាន សូ​នី​តា ខាងក្រោម​នេះ​៖






Tag:
 មាន សូនីតា
© រក្សាសិទ្ធិដោយ thmeythmey.com