ព័ត៍មានសុខភាព
សុខភាព៖ មុន​ផឹក​ស្រវឹង អាន​អត្ថបទ​នេះ​សិន ប្រយ័ត្ន​ស្លាប់​
15, Mar 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ច្បាប់​ចរាចរណ៍ បាន​ហាមប្រាម​អ្នក មិន​ឲ្យ​បើកបរ ក្នុង​សភាព​ស្រវឹង ពីព្រោះ អ្នក​អាច​នឹង​បាត់បង់​ម្ចាស់ការ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​ខ្លួនឯង និង​អ្នកដទៃ​។​

​ក្រៅពី​បញ្ហា​នេះ គ្រឿង​ស្រវឹង ក៏​អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​សុខភាព​ផងដែរ ពីព្រោះ គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​ពុល​ថ្លើម​ខ្លាំងណាស់​។ ខាងក្រោម​នេះ គឺជា​អ្វីដែល​មិនត្រូវ​ធ្វើ ពេល​អ្នក​ផឹក​ស្រវឹង បើ​មិន​ចង់​ស្លាប់​ទាំង​វ័យក្មេង​។​
 
បម្រាម
 
​ហាម​គេង​ម្នាក់ឯង​
​ពេល​អ្នក​ស្រវឹង អ្នក​អាច​ភ្លេចខ្លួន បាត់បង់​ស្មារតី មិនដឹង​ធ្វើ​អ្វី​នោះទេ​។ គ្រឿង​ស្រវឹង ក៏​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក ឡើង​ខ្ពស់ជាង​ធម្មតា ដូច្នេះ វា​ពិត​ជាមាន​គ្រោះថ្នាក់​ណាស់ សម្រាប់​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​ទៀត​។​
 
​កុំ​ញ៉ាំ​កាហ្វេ​
​ជាតិ​អាល់កុល ដែលមាន​នៅក្នុង​ស្រា និង​ស្រា​បៀរ អាចធ្វើ​ឲ្យ​អ្នក​ខ្វះ​ជាតិ​ទឹក ដូច្នេះ ពេល​អ្នក​ផឹក​កាហ្វេ វា​នឹងធ្វើ​ឲ្យ​អ្នក បាត់បង់​ជាតិ​ទឹក​កាន់តែច្រើន ដែលជា​មូលហេតុ​បណ្តាល​ឲ្យ ខូចខាត​ទៅដល់​ខួរក្បាល​។​
 
​ប្រយ័ត្ន​ក្អួត​
​ជាការ​ពិត មិន​ថា​អ្នក​ពូកែ ឬ​ធន់​នឹង​ការ​ញ៉ាំ​ស្រា​ប៉ុណ្ណា​នោះទេ អត្រា​នៃ​ការ​ក្អួត និង​ចង្អោរ​ពិត​ជាមាន​ច្រើន ដូច្នេះ ចូរ​ត្រៀមខ្លួន​ឲ្យ​ហើយ សម្រាប់​បញ្ហា​នេះ បើ​មិន​ចង់​ខ្មាស់​គេ ឬ​បង្កបញ្ហា​ដល់​សុខភាព​នោះទេ​។​
 
​កុំ​ដើរ​ផ្តេសផ្តាស​
​ពេល​មាន​មិត្តភក្តិ ឬ​បងប្អូន​ស្រវឹងស្រា អ្នក​ត្រូវ​ឃាត់ និង​ហាម​គេ មិន​ឲ្យ​ដើរ​ផ្តេសផ្តាស​ឡើយ ពីព្រោះ គេ​អាច​បាត់បង់​ស្មារតី ដើរ​ធី​ង​ធោ​ង ឬ​បង្ក​ជា​គ្រោះថ្នាក់​បាន​។​
 
​កុំ​ងូតទឹក​ត្រជាក់​
​ស្រា ធ្វើ​ឲ្យ​សីតុណ្ហភាព​អ្នក​ចុះ​ទាប ដូច្នេះ បើ​អ្នក​ងូតទឹក​ត្រជាក់​ថែមទៀត​នោះ ច្បាស់​ណាស់ អ្នក​ប្រហែលជា​អាចមាន​គ្រោះថ្នាក់ ដូចជា ដួលសន្លប់ ឬ​បោក​ក្បាល នៅក្នុង​បន្ទប់ទឹក​ជាដើម​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com