ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខេត្ត​៤​មាន​អភិបាលខេត្ត​ថ្មី ខណៈ​អភិបាលខេត្ត​ចាស់​ឡើងជា​រដ្ឋលេខាធិការ​
18, Mar 2016 , 9:39 pm        
រូបភាព
លោក ចាន់ ចេស្តា ឡើង​ជាអភិបាល​ខេត្តកំព
លោក ចាន់ ចេស្តា ឡើង​ជាអភិបាល​ខេត្តកំព
ដោយ: រួបរួម
​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែមីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​តែងតាំង​អភិបាលខេត្ត​ចំនួន​៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តស្វាយរៀង​។​



​នៅ​ខេត្តបន្ទាយមានជ័យ លោក សួន បវរ ឡើង​ពី​អភិបាលខេត្តរង​ទៅជា​អភិបាលខេត្ត ជំនួស​លោក គោ​ស៊ុំ សារឿ​ត ដែល​នឹង​ទទួលបាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នៅ​ខេត្តកំពង់ស្ពឺ លោក វ៉ៃ សំណាង ឡើង​ពី​អភិបាលរង​ខេត្ត​ទៅជា​អភិបាលខេត្ត ជំនួស​លោក អ៊ូ សំ​អ៊ួ​ន ដែល​ឡើងទៅ​ធ្វើជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​រីឯ​នៅ​ខេត្តកំពត លោក ចាន់ ចេស្តា ដែលជា​ឪពុក​បង្កើត​របស់​កីឡាករ​បាល់ទាត់​ឆ្នើម ចាន់ វឌ្ឍនាកា ឡើង​ទៅជា​អភិបាលខេត្ត បន្ទាប់ពី​កាន់តំណែង​ជា​អភិបាលខេត្តរង បាន​ជិត​២​សប្តាហ៍​។ លោក ខូ​យ ឃុន​ហ៊ួ​រ ដែល​ដឹកនាំ​ខេត្តកំពត​ជាច្រើន​ឆ្នាំ ឡើង​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ដោយឡែក​នៅ​ខេត្តស្វាយរៀង លោក ជៀង អំ ឡើង​ទៅជា​រដ្ឋលេខាធិកា​រ​ក្រសួងការពារជាតិ ហើយ​តំណែង​ជា​អភិបាលខេត្ត​នេះ ត្រូវ​ជំនួស​ដោយ​លោក ម៉ែន វិបុល​៕


Tag:
 ​គណៈរដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com