ជាតិ
សង្គមជាតិ
EDC ឆ្លើយតប​នឹង​សារព័ត៌មាន​ថ្មីៗ​ថា ខ្សែ​ដែល​ធ្លាក់​ឆ្លងផ្លូវ​រំខាន​ចរាចរណ៍ មិនមែន​ខ្សែភ្លើង​ទេ
22, Mar 2016 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​សារព័ត៌មាន​ថ្មីៗ ចុះផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «EDC នៅឯណា​? ខ្សែភ្លើង​ដាច់​ធ្លាក់​កាត់​ផ្លូវ​៥០៤» ក្រុមការងា​របស់​អគ្គិសនី​កម្ពុជា បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដែល​សារព័ត៌មាន​ថ្មីៗ​ចុះផ្សាយ​ភ្លាមៗ​ស្ថិតនៅ​ផ្លូវ​លេខ​៥០៤​ស្ថិត​ខាងត្បូង​រង្វង់​មូល​ផ្សារ​ដើមថ្កូវ តំបន់​បឹងត្របែក​រាជធានី​ភ្នំពេញ​។


 
​បន្ទាប់ពី​ពិនិត្យ​រូ​ច​ហើយ អគ្គិសនី​កម្ពុជា EDC បាន​ប្រាប់​មក​សារព័ត៌មាន​ថ្មីៗ​វិញ​ថា ខ្សែ​ទាំងអស់​ដែល​ដាច់​ធ្លាក់​ឆ្លងផ្លូវ​នោះ សុទ្ធតែ​ខ្សែ​អ៊ី​ន​ធឺ​ណែ​ត ខ្សែកាប​អុ​ប​ទិច និង​ខ្សែ​ទូរស័ព្ទ តែ​មិនមាន​ខ្សែបណ្តាញ​អគ្គិសនី​នោះទេ​។ ក៏ប៉ុន្តែ​អគ្គិសនី​កម្ពុជា មិនបាន​បញ្ជាក់ថា ខ្សែ​ដែល​ធ្លាក់​ឆ្លងកាត់​ផ្លូវ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​នោះ មាន​ស្ថាប័ន​ណាមួយ​មក​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ​ទេ បើទោះបី​វា​មិនមែនជា​ខ្សែភ្លើង​ក្តី​៕


Tag:
 EDC
© រក្សាសិទ្ធិដោយ thmeythmey.com