ជាតិ
សមាគម​គ្រូបង្រៀន ស្នើ​រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​គ្រូបង្រៀន និង​មន្ត្រី​ក្នុងឱកាស​ចូលឆ្នាំ
24, Mar 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃទី​២៣​ខែមីនា  បានស្នើ​រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​ចំនួន ១៥​ម៉ឺន រៀល​ដល់​គ្រូបង្រៀន មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

 
​នៅក្នុង​សំណើ​ដែល​ដាក់ជូន សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រាប់​ពី​មូល​ហេតុថា គ្រូបង្រៀន ម  ន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​ទូទៅ ត្រូវ​ចំណាយ​ច្រើន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ហើយ​ម្យ៉ាង​ទំនិញ​ក្នុង​ទីផ្សារ​ចេះតែ​ឡើងថ្លៃ តែ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​នៅមានកម្រិត​ទាប​នៅឡើយ ដែល ជាការ​លំបាក​ក្នុងការ​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​។​

Tag:
 គ្រូបង្រៀន​
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com