ជាតិ
សង្គមជាតិ
សម្តេច ស ខេង ឆ្ងល់​ហេតុអ្វី​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរ​ជេរ​លោក និង​នាយករដ្ឋមន្ត្រី?
23, Mar 2016 , 10:48 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហាក់​ងឿងឆ្ងល់​ហេតុអ្វី​បានជា​អ្នកបើកបរ​ម៉ូតូមួយចំនួន ​បើកបរ​​​ល្មើសច្បាប់​ចរាចរណ៍​​​រួច​ ជេរ​លោក និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​ នៅពេល​សមត្ថកិច្ច ចុះ​ប្រតិ​ប​តិ្ត​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​រក្សា​សណ្តាប់ធ្នាប់​ចរាចរ និង​ការពារ​អាយុជីវិត ពួកគេ? សម្តេច​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៦ របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​​ក្រសួង​​មហាផ្ទៃ នៅ​រសៀល​ថ្ងៃទី២៣ មីនា​នេះ​យ៉ាង​ដូច្នេះ​ថា៖«ពួកយើងខ្ញុំ​ធ្វើ ដើម្បី​ជីវិត​អស់លោក រឿង​អី​ទៅ​ជេរ ខ្ញុំ ទៅ​ជេរ​​​សម្តេច​​នាយក (នាយករដ្ឋមន្ត្រី) ទៀត នៅពេល​ខ្លួនឯង​ជិះ​ម៉ូតូ​អត់​ពន្ធ អត់​លេខ អត់​មាន​ពាក់​មួ​ក ហើយ​កំពុង​ស្រវឹង​ទៀត។ ដល់ពេល​ប៉ូលិស​ចាប់​មក​ជេរ​ខ្ញុំ ខ្ញុំ​មិនមែន​ធ្វើ​ដើម្បី ជីវិត​ខ្ញុំ​ណា គឺ​ដើម្បី​ជីវិត​លោក​ឯង​តើ! ហេតុអ្វី​បានជា​ជេរ​ខ្ញុំ?...វាមិនត្រូវៗ»។



សំឡេងសម្តេច ស ខេង៖



Tag:
 ចរាចរណ៍
  មហាផ្ទៃ
  ប៉ូលិស
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com