អត្ថបទពាណិជ្ជកម្ម
Askap Gold Investment ក្រុមហ៊ុន​វិនិយោគ​ជួញដូរ​រូបិយប័ណ្ណ​និង មាស​ដ៏​មាន​សក្ដានុពល​នៅ​កម្ពុជា​
18, Apr 2016 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Askap Gold Investment (AGI) គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វិនិយោគ​ជួញដូរ​រូបិយប័ណ្ណ (Forex Trading) និង មាស​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​សម្រាប់​អតិថិជន​គ្រប់រូប​ទាំង​ក្នុងប្រទេស និង នៅ​ជុំវិញ​ពិភពលោក​។

​ដោយ​ទទួលបាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​ពី​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០១២ កន្លងទៅ ក្រុមហ៊ុន AGI មាន​បេសកកម្ម​ដ៏​ធំ​មួយ​ក្នុង​ការផ្តល់​សេវាកម្ម​វិនិយោគ និង ប្រឹក្សា​យោបល់​ជូន​អតិថិជន​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ មានគុណ​ភាព និង មាន​ភាពបត់បែន​ស្របតាម​តម្រូវការ​របស់​អតិថិជន​។

​រាល់​អតិថិជន​របស់​ក្រុមហ៊ុន AGI ទាំងអស់​នឹង ទទួលបាន​គណនី​ជួញដូរ​តាម​ប្រព័ន្ធ Forex ជាមួយ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា MetaTrader 4 Devices ចំនួន ៤ ប្រភេទ​ផ្សេងៗ​ទៀត​ដោយ​ប្រើប្រាស់​ដើមទុន​ទាប​បំផុត ប៉ុន្តែ​មាន​សក្ដានុពល​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ​។

​កម្មវិធី​នេះ​អាច​អនុញ្ញាត​ឲ្យ​លោកអ្នក​ជួញដូរ រូបិយប័ណ្ណ និង មាស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែលមាន​បង្ហាញជូន​ក្នុង​វេទិកា​ជួញដូរ​នៅលើ​ស្គ្រី​ន​កុំព្យូទ័រ ទូរ​សព្ទ​ដៃ ឬ ថេប​ផ្លេ​ត​ជាដើម​ជាមួយ​អ្នកជំនួញ​នានា​នៅ​ទូទាំង​ពិភពលោក​។

​សូមបញ្ជាក់​ផងដែរ​ថា ការជួញដូរ​របស់​អតិថិជន​គ្រប់រូប​ត្រូវធ្វើឡើង​ដោយមាន​ការបណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​ជាមុន​ពី​ក្រុមការងារ​របស់​ក្រុមហ៊ុន AGI ដែល​សុទ្ធសឹងតែ​ជា​អ្នកជំនួញ​មាន​វិជ្ជាជីវៈ​ខ្ពស់​នៅក្នុង​វិស័យនេះ​ស្រាប់​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​អតិថិជន​ទាំងនោះ​ឲ្យ​ក្លាយជា​អ្នកជួញដូរ​ដ៏​ជោគជ័យ​។​

​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មកកាន់​៖
​អាសយដ្ឋាន​៖ អគារ​លេខ ៤៩ ផ្លូវ ៣៣៦ សង្កាត់ វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ
​លេខ​ទូរ​សព្ទ​៖ 023 526 8666
Web: https://askapgold.com
Email: [email protected]

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com