ព័ត៍មានសុខភាព
​សញ្ញា​ទាំង ៨ ដែល​បញ្ជាក់ថា “​កូន​អ្នក មាន​បញ្ហា​ភ្នែក​”
27, Mar 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ ក្មេងៗ​ចូលចិត្ត​មើល ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដូចជា ទូរទស្សន៍ ទូរស័ព្ទ និង​ថែប​ប្លែ​ត​ជាដើម​។ ជាការ​ពិត ឪពុកម្តាយ​ភាគច្រើន មិន​ចង់ឃើញ​បែបនេះ​ទេ ប៉ុន្តែ ជារឿយ ពួកគេ​មិនអាច​ហាមឃាត់ កូន​របស់ខ្លួន​ឡើយ​។​



​ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង​តាមដាន​សុខភាព​កូន ឲ្យ​បាន​ដឹ​តដល់ បើ​មិន​អញ្ចឹងទេ យើង​មិនអាច​ដឹងថា គេ​មាន​បញ្ហា​អ្វី​នោះទេ​។ ថ្ងៃនេះ យើង​នឹង​បង្ហាញ​អស់លោកអ្នក នូវ​រោគសញ្ញា និង​អាកា​រៈ​មួយចំនួន ដែល​បញ្ជាក់ថា ភ្នែក​របស់​កូន​អ្នក កំពុងមាន​បញ្ហា​ហើយ ដូច្នេះ សូម​ប្រញាប់​នាំ​គេ ទៅកាន់​ពេទ្យ​ភ្នែក​ជំនាញៗ ឲ្យ​បាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

១. ចេះតែ​ញី​ភ្នែក​
​ជាការ​ពិត ក្មេងៗ​តូច ឬ​ទារក​ទើបនឹង​កើត ភាគច្រើន តែងតែ​ញី​ភ្នែក ជាពិសេស ពេល​ងងុយគេង ប៉ុន្តែ ការ​ត្រដុស ឬ​ញី​ខ្លាំងពេក អាចជា​សញ្ញា​មួយ ដែល​អ្នក​មិនគួរ មើលរំលង​ឡើយ​។​

២. ឧស្សាហ៍​ឈឺក្បាល​
​បើ​កូន​អ្នកចេះ​និយាយ ហើយ​ប្រាប់​អ្នក​ថា គេ​ឧស្សាហ៍​ឈឺក្បាល នៅពេល​ល្ងាច ឬ​យប់ អញ្ចឹង អ្នក​គួរតែ​នាំ​គេ ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ហើយ​។​

៣. បិទ​ភ្នែក​ម្ខាង​
​ច្បាស់​ណាស់ វា​ជាស​ញ្ញា នៃ​បញ្ហា​ភ្នែក​តែម្តង ហើយ​ប្រហែលជា​កូន​របស់​អ្នក មាន​បញ្ហា​ភ្នែក​ម្ញូ​ប​ហើយ​។​

៤. ខ្លាច​ពន្លឺ​
​ប្រសិនបើ​កូន​របស់​អ្នក ចេះតែ​ព្រិច ឬ​បិទ​ភ្នែក ឬ​ងាក​ចេញពី​កន្លែង ដែលមាន​ពន្លឺ ទៅ​កន្លែង​ដែល​ងងឹត នោះ​កូន​របស់​អ្នក ក៏​កំពុង​ប្រឈម នឹង​ជំងឺ​ភ្នែក​ដែរ​។​

៥. ស្រលៀង​
​រឿងនេះ អ្នក​ប្រហែលជា​អាច មើល​ដឹង​លឿន​បន្តិច ពីព្រោះ អ្នក​អាច​មើល​ទៅលើ ភ្នែក​របស់គេ​ផ្ទាល់​តែម្តង​។ ក្នុង​ករណីខ្លះ បញ្ហា​នេះ អាច​ដោះស្រាយបាន​។​

៦. មើល​ជិត​ភ្នែក​
​ពេល​កំពុង​មើល​ទូរទស្សន៍ តើ​កូន​របស់​អ្នក​ខិត​ទៅជិត នៅខាងមុខ​ទូរទស្សន៍​ដែរឬទេ​? បើ​មែន កូន​អ្នក​អាចមាន​ជំងឺ ភ្នែក​ម្ញូ​ប​ហើយ​។​

៧. សម្លឹង​មិន​ដាក់​ភ្នែក​
​វា​ក៏​ជាស​ញ្ញា ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ​។​

៨. ភ្នែក​ក្រហម​
​ភ្នែក​ក្រហម អាច​គ្រាន់តែ ជាការ​រលាក​ភ្នែក​ធម្មតាៗ ប៉ុន្តែ អ្នក​មិនគួរ​មើលរំលង​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com