ពីនេះ ពីនោះ
តើ​ពាក្យ «​តំណែង​, ដំណែង​» ប្រើ​ខុសគ្នា​ដូចម្តេច​?
31, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន នៅតែ​យល់ច្រឡំ​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ អ្នកខ្លះ​សរសេរ​ជា «​តំណែង​» និង​អ្នកខ្លះ​សរសេរ​ជា «​ដំណែង​»​។ ហើយ​អ្នក​ខ្លះទៀត​ក៏​មិនដឹងថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ដូចគ្នា​ឬ​ខុស​នោះដែរ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​។



​ទី​១ ពាក្យ «​តំណែង​» ជា​នាម មានន័យថា អ្វីៗ​ដែល​គេ​តែង​។ របៀប​លំដាប់​កិត្តិយស​មន្ត្រី​, មុខក្រសួង​, មុខងារ​មុខការ​។ ឧទាហរណ៍​៖ លាចាក់​មុខតំណែង​, ដាក់​ឲ្យ​នៅក្រៅ​តំណែង​, ...​។

​ទី​២ ពាក្យ «​ដំណែង​» ជា​កិរិយាសព្ទ មានន័យថា កាឡាខ្លួន​, ប្រែកាឡា​, ប្រែ​ភេទ​ឲ្យ​មាន​បែប​ផ្សេង​ទីទៃ​ពី​រូប​ដើម​, ពី​ភេទ​ដើម​។ ឧទាហរណ៍​៖ យក្ស​ដំណែង​ខ្លួន​ជា​ប្រើ​សមាស​,...៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com