ពីនេះ ពីនោះ
លេង​តុងទីន រត់ចោល​មិន​សង មានទោស​អត់​?
31, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ការលេង​តុងទីន ជាការ​សន្សំ​ប្រាក់ និង​ជា​របរ​មួយ ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ​ចំនួន បង្កើត​ឡើងជា​ក្រុមៗ​។ ការលេង​តុងទីន អាច​ចាត់ទុកជា​ការរកស៊ី  ឬ​ការចង​ការប្រាក់ ដែល​ចំណេញ ហើយ​មិនចាំបាច់ ដាក់​ទ្រព្យ​បញ្ចាំ​ឡើយ​។​


 
​ភាគច្រើន ការលេង​តុងទីន នឹង​ជោគជ័យ ប្រសិនបើ​អ្នកលេង​ទាំងអស់ មាន​កិច្ចសន្យា និង​គោរព​តាម​ការព្រមព្រៀង​។​
 
​បើ​ក្នុងករណី ដែល​មេ​តុង​ទី ឬ​អ្នកលេង​ណា ដែល​ងាប់ (​ប្រមូល​លុយ​រួច​) រត់ចោល ឬ​មិន​ធ្វើតាម​កិច្ចសន្យា ច្បាស់​ណាស់ តុងទីន​ក្បាល​នេះ ច្បាស់​ជា​ខូច ឬ​មាន​បញ្ហា​ហើយ​។​
 
​អឺ​ចឹ​ង តាមច្បាប់ តើ​ការ​រត់ចោល​នោះ ត្រូវ​មានទោស​ដែរឬទេ​? បើ​មានទោស តើ​ខុស​ពីបទ​អ្វី​?
 
​ជាទូទៅ ការលេង​តុងទីន មេ​តុងទីន ជា​អ្នកប្រមូល​លុយ ពី​កូន​តុងទីន​ទាំងអស់​។ មេ​តុងទីន ត្រូវ​ធានារ៉ាប់រង និង​ចេញសង​ជំនួស ក្នុងករណី កូន​តុងទីន​ណាមួយ​រត់ចោល​។​
 
​បច្ចុប្បន្ន ប្រទេស​កម្ពុជា គ្មាន​ច្បាប់​ស្ដីអំពី ការលេង​តុងទីន​ទេ ប៉ុន្តែ ក្នុងករណី មាន​ជម្លោះ គេ​អាច​ប្ដឹង ដោយ​សម្អាង​តាម​ទៅលើ ភាពជាក់ស្តែង ស្ដីពី​កិច្ចសន្យា និង​ក្រមព្រហ្មទណ្ឌ​។​
 
​ដូច្នេះ បើ​មេ​តុងទីន ឬ​កូន​តុងទីន​រត់ នោះ​គឺ​ត្រូវមាន​កំហុស ពីបទ "​ក្បត់​កិច្ចសន្យា​" ហើយ​។ ហើយ​បើ​គេ​ប្តឹង ច្បាស់​ជា​តម្រូវ​ឲ្យ​សង​ជា​ប្រាក់ និង​សំណង់​ជំងឺ​ចិត្ត​។​ល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com