ជាតិ
កូរ៉េ​ផ្តល់ជំនួយ​ជាង ១៣​លាន​ដុល្លារ កែលម្អ​ស្ទឹង​សៀមរាប​
31, Mar 2016 , 8:59 am        
រូបភាព
ដោយ:
 
 
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩​ខែមីនា​នេះ រដ្ឋាភិបាល​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​កូរ៉េ ផ្តល់​ជំនួយឥតសំណង​ចំនួន ១៣,៣ លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា សម្រាប់​គម្រោង​កែលម្អ​ស្ទឹង​សៀមរាប​។​

 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AKP គម្រោង​កែលម្អ​ស្ទឹង​សៀមរាប​នេះ មាន​ទិសដៅ​ដូចជា​៖ ការរំដោះ​ទឹកជំនន់​ពី​ក្រុង​សៀមរាប​ទៅ​បឹង​ទន្លេសាប ការសាងសង់​ច្រាំង​-​ទំនប់​ការពារ​មាត់​ស្ទឹង ការចាក់​ក្រាល​កៅស៊ូ​លើ​ខ្នង​ទំនប់​ប្រវែង​សរុប ១០​គីឡូម៉ែត្រ ការរៀបចំ​បំពង់​បង្ហូរទឹក​សំណល់​ប្រវែង ៩​គីឡូម៉ែត្រ ជាមួយនឹង​ការសាងសង់​ស្ពានបេតុង​ឆ្លងស្ទឹង​ចំនួន ៥​កន្លែង និង​ការរៀបចំ​កែលម្អ​សោភ័ណភាព​តាម​មាត់​ស្ទឹង​។ ហើយ​គម្រោង​នេះ នឹង​ជួយ​លើកកម្ពស់​សោភ័ណភាព​ក្រុង​សៀម និង​បង្កើន​កម្រិតជីវភាព​ពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​៕
 

Tag:
 សេដ្ឋកិច្ច​
  ស្ទឹង​សៀមរាប​
  ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com