ពីនេះ ពីនោះ
តើ​ពាក្យ «​ប្រ​ច័ន្ទ​, ប្រច​ន្ទ​, ប្រចណ្ឌ​, ប្រ​ចាន់​, ប្រច័ណ្ឌ​, មួយណា​ខុស​?
01, Apr 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស ឬ​ពាក្យ​ណាមួយ​ត្រឹមត្រូវ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ប្រចណ្ឌ​» ឬ «​ប្រច័ណ្ឌ​» ក៏ត្រូវ​ដូចគ្នា​។ ពាក្យ​នេះ​មានន័យថា ក្តៅក្រហាយ​, អន្ទះអន្ទែង​, ច្រណែន​។ ឧទាហរណ៍​៖ ស្រី​ប្រចណ្ឌ​ប្តី​, ប្រុស​ប្រច័ណ្ឌ​ប្រពន្ធ​, ប្រចណ្ឌ​នឹង​គ្នា​, ឈ្លោះ​ព្រោះ​ប្រច័ណ្ឌ​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com