ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូល​កុំ​ដាក់​រូបថត​កូន​នៅមុខ​អេក្រង់​ទូរសព្ទ​ឲ្យ​សោះ​!
02, Apr 2016 , 6:21 am        
រូបភាព
ដោយ: ថ្មីៗ
មាន​អ្នកខ្លះ​តែងតែ​ដាក់​រូបថត​កូន​របស់ខ្លួន​នៅមុខ​អេក្រង់​ទូរសព្ទ​ជានិច្ច ដោយសារតែ​ស្រឡាញ់​កូន​ពេក ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​វា​អាច​ប៉ះពាល់​ដល់​ហុងស៊ុយ​រប​ស់​កូន​យ៉ាងណា​។​


​នៅពេលដែល​អ្នក​ដាក់​រូ​ប​ថត​កូន​នៅមុខ​អេក្រង់​ទូរសព្ទ វា​អាច​នឹងធ្វើ​ឲ្យ​កូន​អ្នក​ឆាប់​ឈឺ ហើយ​តែងតែមាន​ភាពភ័យខ្លាច​នៅ​ពាក់​កណ្តាលយប់ ដោយសារតែ​អេក្រង់​របស់​អ្នកមួយ​ភ្លេ​ត​ភ្លឺ មួយ​ភ្លេ​ត​ងងឹត ដែល​ងាយ​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់ ដោយសារតែ​វា​មិនត្រូវ​នឹង​ហុងស៊ុយ​របស់​កូន​។ នៅ​កោះ​តៃវ៉ាន់​មានកូន​ក្មេង​ម្នាក់​តែងតែ​ឈឺ​ជានិច្ច ហើយ​គេង​មិន​ស្ងប់​ឡើយ​នៅពេល​យប់ ដោយសារតែ​អ្នក​ម្តាយ​ម្នាក់​នោះបាន​ដាក់​រូប​កូន​របស់ខ្លួន​នៅលើ​ទូរសព្ទ ក្រោយមក​មាន​គេ​ប្រាប់ អ្នក​ម្តាយ​នោះ​ក៏​ប្តូរ​ចេញ ហើយ​កូន​ក៏​មិនសូវមាន​ជំងឺ​ដូច​ពីមុន​ដែរ​។ នេះហើយ​ជា​ហុងស៊ុយ​ដែល​អ្នក​មិន​ជឿ​មិនបាន ប៉ុន្តែ​មាន​អ្នកខ្លះ​បែរជា​មិន​អី​ទៅវិញ នេះ​គឺ​មកពី​ហុងស៊ុយ​របស់​កូន​ទេ មានកូន​ក្មេង​ខ្លះ​ត្រូវ​នឹង​ទូរសព្ទ ហើយ​ខ្លះ​មិនត្រូវ ដូចនេះ​យក​ល្អ​បើ​ចៀសបាន អ្នក​មិនគួរ​ដាក់​រូប​កូន​នោះទេ​នៅពេលដែល​គេ​នៅ​តូច​ពេក​៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com