ពីនេះ ពីនោះ
តើ​ពាក្យ «​ដំ​រូត​, តម្រួត​, តំ​រូត​, ដ​ម្រួ​ត​» មួយណា​ត្រឹមត្រូវ​?
02, Apr 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​តម្រួត​» ។​



​ជា​កិរិយាសព្ទ មានន័យថា ដាក់​១ ពីលើ ១ ពីក្រោម​ឡើងទៅ​, ដាក់​ត្រួត​បន្តុប​លើ​គ្នា​។ ឧទាហរណ៍​៖ តម្រួត​ល្អី​លើ​គ្នា​, តម្រួត​អក្សរ​។
​ជា នាម មានន័យថា អ្នក​ត្រួត​, ពួក​ទាហាន​រក្សាព្រះអង្គ ១​ក្រុម ធ្វើ​រាជការ​តែ​ក្នុង​ព្រះរាជវាំង​។ ឧទាហរណ៍​៖ ពួក​រាជ​តម្រួត​, ក្រុម​តម្រួត​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com