អន្តរជាតិ
ឥណ្ឌូនេស៊ី កម្ទេច​ទូក​នេសាទ​ខុសច្បាប់​វៀតណាម និង​ម៉ាឡេស៊ី​២៣​គ្រឿង​
06, Apr 2016 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​៥ ខែមេសា​ម្សិលមិញ បាន​ដុ​ច​កម្ទេច​ទូក​នេសាទ​បរទេស​២៣​គ្រឿង ដែល​ឥណ្ឌូនេស៊ី​ឃាត់ទុក ដោយបាន​ចោទថា​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​។ ការកម្ទេច​នេះ ធ្វើឡើង​ខណៈពេល​បញ្ហា​សមុទ្រ​ក្នុង​តំបន់​កំពុង​តែមាន​បញ្ហា​ស្រាប់​ផងដែរ​នោះ​។​



​ឥណ្ឌូនេស៊ី បាន​ដុតកម្ទេច​ទូក​នេសាទ​ខុសច្បាប់​វៀតណាម​១៣ គ្រឿងនិង​ម៉ាឡេស៊ី​១០​គ្រឿង ក្នុងពេល​តែមួយ​ នៅក្នុង​ទីតាំង​ចំនួន​ប្រាំពីរ និងដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផង។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua​។

​រដ្ឋមន្ត្រី​នៃ​ក្រសួង​កិច្ចការ​ដែនសមុទ្រ​ និង​នេសាទ លោកស្រី Susi Pudjiastuti បានប្រាប់​អ្នក​សារព័ត៌មាន​នៅក្នុង​ក្រុង​ហ្សា​កាតា​ថា រដ្ឋាភិបាលនឹង​បន្ត​កម្ទេច​នាវា ឬ​ទូក​នេសាទ​ទាំងឡាយណា​ ដែល​ចូល​ដែនទឹក​ឥណ្ឌូនេស៊ី​ខុសច្បាប់​។​

ឥណ្ឌូនេស៊ីដែលជា​ប្រទេស​មាន​បណ្តុំ​កោះធំ និង​ច្រើនជាងគេ​របស់​ពិភពលោក បានចាប់ផ្តើម​ចាត់វិធានការ​តឹង​រ៉ឹ​ង ​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ​ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​។ វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុស​ច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ​ ។

​​សូមបញ្ជាក់​ថាកាលពី​ខែកុម្ភៈកន្លងទៅ អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​កម្ទេច​ទូក​នេសាទរបស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ាសរុប​២៧​គ្រឿង ​ដោយ​ចោទថា​ចូល​នេសាទ​ដោយ​ខុសច្បាប់​ ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​៕


Tag:
 ឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com