អន្តរជាតិ
ចិន ដំណើរការ​ស្ថានីយ​បញ្ជា​នាវា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈ​កំពុង​តែមាន​ភាព​ប្រទាញប្រទង់​គ្នា​
06, Apr 2016 , 9:19 pm        
រូបភាព
ដោយ:
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​តែ​ប្រទាញប្រទង់​គ្នា​រវាង​ភាគី​ជម្លោះ និង​រួម​ជាមួយនឹង​អាមេរិក ដែល​រដ្ឋ​ខាងក្រៅ​ផងដែរ​។ ស្រប​ជាមួយនឹង​ស្ថានភាព​នេះ ចិន ដែលជា​រដ្ឋ​ទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ បាន​ប្រតិបត្តិការ​ស្ថានីយ​គ្រប់គ្រង​នាវា​នៅក្នុង​តំបន់​វិវាទ​នោះ​ជា​ផ្លូវការ​។​



​ស្ថានីយ​បញ្ជា និង​គ្រប់គ្រង​នាវាចរណ៍​នៅលើ​ថ្ម​ប៉ប្រះ​ទឺ​ក Zhubi ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន ដាក់​ប្រតិបត្តិការ​ជា​ផ្លូវការ​ហើយ​។ ស្ថានីយ​ដែល​សង់​លើ​កោះ​សិប្ប​និ​ម្ម​ត​នោះ ដែល​ចាប់ផ្តើម​តាំងពី​ចុងឆ្នាំ​២០១៥ មាន​កម្ពស់​៥៥​ម៉ែត្រ ដែល​បំពាក់​ភ្លើង​ហ្វា​ដែលមាន​ប្រវែង​បូ​ន​ម៉ែត្រ​នៅលើ​ដំបូល​នៃ​ស្ថានីយ នោះ​ផងដែរ​។

​ក្រសួង​សាធារណៈការ​ចិន បាន​អះអាងថា ដើម្បី​ពង្រឹងសមត្ថភាព​គ្រប់គ្រង​សកម្មភាព​នាវាចរណ៍ ស្ថានីយ បាន​បំពាក់​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ស្វ័យប្រវត្តិ និង​ដែលមាន​ហ្វ្រេ​កង់​ខ្ពស់បំផុត ដែល​អាច​ផ្តល់​សេវាកម្ម​នាវាចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព​រួមមាន កា​ផ្តល់ដំណឹង​ពី​កន្លែង ទិសដៅ និង​ព័ត៌មាន សុវត្ថិភាព​ទៅ​នាវា​ដែល​ឆ្លង​កាន់​ទីនោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន People’s Daily​។​

​តាម​ប្រភពព័ត៌មាន​ដដែល ស្ថានីយ​លើ​ថ្ម​ប៉ប្រះ​ទឹក Zhubi គឺជា​ស្ថានីយ​ទី​បី​ហើយ​ដែល​បាន​ចិន​បានដាក់​ប្រតិបត្តិការ ហើយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​រំពឹងថា ស្ថានីយ​បញ្ជា​នេះ នឹង​ជួយ​ពង្រឹង​ក្នុង ប្រតិបត្តិ​ការសង្គ្រោះ និង​រុករក​ដែនសមុទ្រ ការការពារ និង​កាត់បន្ថយ​គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា ការការពារ​បរិ​សា្ថ​ន​ដែនសមុទ្រ និង​សុវត្ថិភាព​នៃ​ការធ្វើ​នាវាចរណ៍​។​

​ប្រតិបត្តិការ​សេរីភាព​ដែនសមុទ្រ​អាមេរិក អាចមាន​ឧបសគ្គ ក្រោយ​ការដាក់​ដំណើរ​ស្ថានីយ៍​ចិន​?

​បើទោះបីជា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបញ្ជាក់​ហើយ​ថា ការបង្កើត​ស្ថានីយ​នៅ​តំបន់​កោះ​ប៉ប្រះ​ទឹក Zhubi គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍ និង​សុវត្ថិភាព​ដែនសមុទ្រ​ក៏ដោយ នេះ គ្រាន់​ជាហេតុ​ផល​មួយ​ជ្រុង ប៉ុណ្ណោះ​នោះទេ​។ វា ក៏​អាច​ជាប់ទាក់ទង​ទៅនឹង​ចំណាត់ការ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​តានតឹង​ចុងក្រោយ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

​ហើយ​អ្វីដែល​គួរកត់សម្គាល់​នោះ ស្ថានីយ៍ Zhubi គឺជា​តំបន់​ដែល​នាវា​អាមេរិក ធ្លាប់បាន ឆ្លងកាត់​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ធ្វើ​នាវាចរណ៍​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ ហើយ​ពេលនោះ ចិន ក៏បាន​ព្រមាន​ដែរ​ថា នឹង​ចាត់​វិធាន​សមស្រប​ទៅវិញ​ដែរ​។ នេះ​ក៏​មានន័យថា​ដែលថា ស្ថានីយ Zhubi នឹង​ជួយ​សម្រួល​ក្រុង​ប៉េកាំង​ក្នុងការ​គ្រប់គ្រង​ពី​សកម្មភាព​នាវា​បរទេស​ដែល​ឆ្លងកាត់​នោះបាន​គ្រប់ពេល និង​ថែមទាំង អាចជួយ​ព​ន្លឿ​ន​ចំណាត់ ដើម្បី​ឆ្លើយតប​ភ្លាមៗ​ផងដែរ​។​

​សួ​ម​បញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ភាគី​ពាក់ព័ន្ធ​ដែល រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ ចិន គឺជា​ភាគី​តែមួយគត់​ដែល​ទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ និង​ថែមទាំង​បាន​និង​បន្តសកម្មភាព​វាតទី​ក្នុង​តំបន់​នោះ ដោយ​រាប់បញ្ចូល​ទាំង​សាងសង់​កោះ​សិប្បនិម្មិត​ទៀតផង​។​

​ចុងក្រោយ​នេះ តំបន់​ជម្លោះ​នោះ កំពុងតែ​មានការ​ប្រទាញប្រទង់​គ្នា​រវាង​ចិន និង​អាមេរិក​ដែលជា​រដ្ឋ ខាងក្រៅ ដោយ​ភាគី​ទាំងពីរ​បាន​ចោទ​ដាក់គ្នា​ថា​កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​។ អាមេរិក ចោទ​ចិន ថា​បាន​ចូលទៅ​បំពាក់​សព្វាវុធ​យោធា​នៅ​តំបន់​ជម្លោះ ខណៈ ចិន ចោទ​អាមេរិក​វិញ​ថា យក​លេស​នៃ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដើម្បី​ចូលមក​កាន់​តំបន់​ជម្លោះ​៕


Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com